www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យ

ព័ត៌មាន សាកលវិទ្យាល័យ

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានទទួលអនុក្រឹត្យ ទទួលស្គាល់ការប្រែក្លាយទៅជា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) ទទួលស្គាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២៧ អនក្រ.បក. ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ (ដែលពីមុនត្រូវបានគេស្គាល់ជាវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា AIB) ដែលជាការចូលរួមប្តេជ្ញាចិត្តការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងការជំរុញកម្លាំងពលកម្មជំនាញ និងកំណើនសេដ្ឋកិច្ច។ ប្រវត្តិនៃការកកើតភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដែលមានរយៈពេលជាង៣ទស្សវត្សរ៍កន្លងមកនេះនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់កម្ពុជា។ ការកម្លាយនេះជាការវិវត្តន៍របស់ AUB ដោយបង្ហាញពីការរំពឹងទុកឥតងាករេរបស់ខ្លួន សាធារណជន និងស្ថាប័នតាមរយៈការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ។

ប្រវត្តិរបស់ AUB បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩៣ ក្នុងដំណាក់កាលដំបូងរបស់អេស៊ីលីដា ដែលជាក្រុមគាំទ្របច្ចេកទេសអង្គការអេស៊ីលីដា លើការបណ្តុះបណ្តាលអប់រំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាបានកម្លាយនៅឆ្នាំ ១៩៩៧ តម្រូវការសម្រាប់ការបណ្តុះបណ្តាលឯកទេសបានកើនមានឡើង កត្តាទាំងនេះបាននាំឱ្យមានការរៀបចំវគ្គសេវាកម្មបណ្តុះបណ្តាល និងការប្រឹក្សា ហើយក៏បានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅខែមករា ឆ្នាំ ១៩៩៨។ ដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់របស់ អេស៊ីលីដាធ្វើឲ្យមានការទទួលស្គាល់ និងការអប់រំបណ្តុះបណ្តាលសម្រេចបាននូវភាពជោគជ័យ។

ស្ថានភាពថ្មីត្រូវបានឈានទៅរកដំណាក់កាលនៃការអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់ការហ្វឹកហ្វឺន ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដាបានកម្លាយទៅជាធនាគារឯកទេសក្នុងខែមករា ឆ្នាំ២០០១ មជ្ឈមណ្ឌលហ្វឹកហ្វឺនក៏បានសម្របទៅតាមស្ថានភាពជាក់ស្តែងបន្ថែមទៀត – មជ្ឈមនេះបានផ្លាស់ប្តូរទៅជានាយកដ្ឋានហ្វឹកហ្វឺនក្នុងឆ្នាំ ២០០៦ ហើយត្រូវបានពង្រឹងជំហរបន្ថែមក្នុងការដឹកនាំដែលជាសសរស្តម្ភដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធរបស់ធនាគារ។ ការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនផ្ទៃក្នុងនេះបានធានាថា បុគ្គលិករបស់ ធនាគារ អេស៊ីលីដា នឹងមានជំនាញ និងចំណេះដឹងច្បាស់លាស់ក្នុងការអភិវឌ្ឍនាពេលខាងមុខ។

ឆ្នាំ ២០០៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល ធនាគារអេស៊ីលីដា ភីអិលស៊ី បានបង្កើតផ្នែកហ្វឹកហ្វឺនខាងក្នុង ការអភិវឌ្ឍនេះបានឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងសម្រាប់កម្មវិធីហ្វឹកហ្វឺនដ៏ទូលំទូលាយ ដោយទទួលស្គាល់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ធនាគារ អេស៊ីលីដា បានពង្រីកចក្ខុវិស័យរបស់ខ្លួនដោយបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនមីក្រូហិរញ្ញវត្ថុប្រចាំតំបន់ អេស៊ីលីដា-អាស៊ាន នៅខែមិថុនា ឆ្នាំ ២០១០។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាភិបាល រាជរដ្ឋាភិបាលកម្ពុជា និងសហហិរញ្ញប្បទានដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KfW ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅក្នុងតំបន់អាស៊ាន និងលើសពីនេះ។

ខែសីហា ឆ្នាំ ២០១១ ជាពេលវេលាដ៏សំខាន់មួយនៃការចាប់កំណើតនៃ អេស៊ីលីដា ត្រេននីង សេនធ័រ (ATC) ក្នុងនាមជានីតិបុគ្គល ការបង្កើតជាផ្លូវការនេះបានបង្ហាញនូវការអភិវឌ្ឍក្នុងការយកចិត្តទុកដាក់ជាច្រើនឆ្នាំចំពោះការហ្វឹកហ្វឺនដល់បុគ្គលិក និងជាសេចក្តីត្រូវការដើម្បីបម្រើអតិថិជនឱ្យកាន់តែទូលំទូលាយ។ ATC ត្រូវបានបង្កើតឡើងក្រោមបទប្បញ្ញត្តិគ្រប់គ្រងច្បាប់ពាណិជ្ជកម្ម និងច្បាប់ចុះបញ្ជី ច្បាប់សហគ្រាសពាណិជ្ជកម្ម ក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយបានចុះហត្ថលេខាលើការរួមគ្នាជាយុទ្ធសាស្ត្ររវាងផ្នែកហ្វឹកហ្វឺនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា-អាស៊ាន មជ្ឈមណ្ឌលហ្វឹកហ្វឺនមីក្រូហិរញ្ញ។ សហប្រតិបត្តិការនេះបង្ហាញពីការរួបរួមគ្នាផ្ទៃខាងក្នុង និងការសហការក្នុងតំបន់បង្កើតបានជាយុទ្ធសាស្រ្តសម្រាប់ផ្សព្វផ្សាយការហ្វឹកហ្វឺន ម្យ៉ាងទៀតក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ជាផ្លូវការ ATC ជាក្រុមហ៊ុនឯកជនលីមីតធីត នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១១។ ការទទួលស្គាល់នេះបានធ្វើឲ្យ ATC មានឱកាសរៀបចំកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនមិនត្រឹមតែ សម្រាប់បុគ្គលិក ធនាគារ អេស៊ីលីដា ប៉ុណ្ណោះទេ ថែមទាំងផ្តល់ដល់សិក្ខាកាម ស្ថាប័ន និងសាធារណៈជន ទាំងក្នុង និងក្រៅប្រទេសផងដែរ។

អគារ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB)

ឆ្នាំ២០១៦ ជាពេលវេលាល្អមួយដែលទទួលបានឱកាសក្នុងការកម្លាយពី ATC ទៅជាវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) តាមរយៈអនុក្រឹត្យលេខ ១៣ អនប្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) - បានទទួលស្គាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការកម្លាយនេះបានជម្រុញឲ្យសាកលវិទ្យាល័យ មានការយកចិត្តទុកដាក់បន្ថែមក្នុងការផ្តល់នូវសេវាអប់រំប្រកបដោយគុណភាពខ្ពស់។ AUB ផ្តល់ជូននូវថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលផ្តល់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងទូលំទូលាយ ស្វែងរកគុណវុឌ្ឍិទាក់ទងនឹងអាជីវកម្ម បំពាក់បំប៉នដល់ថ្នាក់គ្រប់គ្រងអាជីវកម្មនាពេលអនាគត និងរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា។

ចាប់តាំងពីការបង្កើតមកក្នុងនាមក្រុមគាំទ្រការងារផ្នែកបច្ចេកទេសនាពេលបច្ចុប្បន្នរបស់ខ្លួនជាសាកលវិទ្យាល័យ (AUB) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ចំពោះការអប់រំ ដែលអស់ជាច្រើនឆ្នាំមកហើយ AUB បានចែករំលែកទៅដល់សាធារណជនរាប់មិនអស់ មិនត្រឹមតែនៅក្នុងធនាគារអេស៊ីលីដាប៉ុណ្ណោះទេ គឺទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរក្នុងការជំរុញកម្លាំងពលកម្មជំនាញ លើកកម្ពស់ហិរញ្ញវត្ថុ និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ AUB ស្ថិតនៅក្នុងដំណាក់កាលបន្ទាប់ គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបេសកកម្មរបស់ខ្លួនក្នុងការបង្កើតអ្នកជំនាញដែលមានជំនាញច្បាស់លាស់បន្ថែមទៀត និងចូលរួមចំណែកឲ្យបានល្អជាងនេះនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) ពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបណ្តុះបណ្តាលតាមរយៈកម្មវិធីសិក្សា និងហ្វឹកហ្វឺនឲ្យកាន់តែទូលំទូលាយ។ កម្មវិធីសិក្សានេះផ្តល់ជូនដល់សាធារណជនចម្រុះ រួមមាននិស្សិតក្នុងស្រុក និងអន្តរជាតិ និស្សិតបញ្ចប់ការសិក្សា អ្នកជំនាញមកពីអង្គការខាងក្រៅ សាធារណៈជន និងបុគ្គលិករបស់ធនាគារអេស៊ីលីដា តាមរយៈការផ្តល់ជូននូវដំណោះស្រាយ ចំណេះដឹង និងជំនាញដែលចាំបាច់សម្រាប់ភាពជោគជ័យនៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ន AUB មានកម្មវិធីសិក្សា និងវគ្គហ្វឹកហ្វឺនដូចខាងក្រោម៖

I. កម្មវិធីសិក្សាភាពជាអ្នកដឹកនាំនាពេលអនាគត

AUB ផ្តល់ជូននូវកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិត ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • បរិញ្ញាបត្ររង៖ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់សិស្ស-និស្សិត ដែលស្វែងរកជំនាញ ការអប់រំ ដោយមិនគិតពីលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបទពិសោធន៍ TVET ពីមុន (កម្រិត 3 ឬសមមូល)។ មិនថាឡើយជានិស្សិតទើបបញ្ចប់ការសិក្សា គឺគ្រប់គ្នាដែលកំពុងពិចារណាទៅលើការផ្លាស់ប្តូរអាជីព ឬមកបំពេញចំនុចកង្វះខាត សញ្ញាបត្របរិញ្ញាបត្ររងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សាបន្ថែម ឬទៅតាមមុខតំណែងមួយនៅក្នុងអាជីវកម្ម។
  • បរិញ្ញាបត្រ៖ ជាកម្មវិធីរៀបចំឡើងក្រោយបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កម្មវិធីនេះផ្តល់ជូនសិស្សានុសិស្សនូវចំណេះដឹងស៊ីជម្រៅ និងជំនាញជាក់ស្តែងទាក់ទងនឹងមុខវិជ្ជានៅតាមអាជីវកម្មផ្សេងៗ។
  • បរិញ្ញាបត្រជាន់ខ្ពស់៖ កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់នៅ AUB ផ្តោតលើការគ្រប់គ្រង និងខាងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យនានា។ កម្មវិធីនេះផ្តល់ជូននូវការអប់រំ ជំនាញ សមត្ថភាពជាអ្នកដឹកនាំ និងជំនាញឯកទេសក្នុងវិស័យដែលបានកំពុងប្រកបអាជីព។

II. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ដំណោះស្រាយសមស្របសម្រាប់តម្រូវការចម្រុ

លើសពីគុណវុឌ្ឍិសិក្សា AUB ទទួលស្គាល់សារៈសំខាន់នៃការបន្តការអភិវឌ្ឍន៍វិជ្ជាជីវៈ។ កម្មវិធីបណ្តុះបណ្តាលចម្រុះរបស់វាផ្តល់នូវតម្រូវការជាច្រើន ដោយធានាថាបុគ្គល និងស្ថាប័នបន្តមាននិន្នាការឧស្សាហកម្ម និងការអនុវត្តល្អបំផុត។

  • ក. សម្រាប់អ្នកចូលរួមក្នុងស្រុក និងអន្តរជាតិ៖
    1. វគ្គហ្វឹកហ្វឺនដែលបានកំណត់ក្នុងប្រតិទិនហ្វឹកហ្វឺនប្រចាំឆ្នាំ
    2. គឺជាវគ្គហ្វឹកហ្វឺនដែលបានរៀបចំរួចជាស្រេច ដូចជាជំនាញគ្រប់គ្រងឥណទាន ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ធនធានមនុស្ស និងគ្រប់គ្រងប្រតិបត្តិការ របស់ធនាគារ អេស៊ីលីដា។ វគ្គហ្វឹនហ្វឺននេះផងដែរ គឺត្រូវរៀបចំអោយមានច្រើនជម្រើស ដោយសិក្សាផ្ទាល់/អនឡាញ ជាភាសាខ្មែរ/ភាសាអង់គ្លេស ដោយផ្អែកលើតម្រូវការហ្វឹកហ្វឺន របស់ ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន និងគ្រឹះស្ថានផ្សេងៗទាំងនៅក្នុងស្រុក ក្រៅស្រុក និងតម្រូវការទីផ្សារ។ វគ្គហ្វឹកហ្វឺននីមួយៗ គឺត្រូវបានរៀបចំផ្សព្វផ្សាយជាសាធារណនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

    3. វគ្គហ្វឹកហ្វឺនរៀបចំតាមការស្នើសុំរបស់អតិថិជន
    4. វគ្គហ្វឹកហ្វឺនរៀបចំទៅតាមការស្នើសុំរបស់អតិថិជន គឺជាវគ្គហ្វឹកហ្វឺនដែលរៀបចំទៅតាមតម្រូវការជាក់ស្តែងរបស់ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន និងគ្រឹះស្ថានផ្សេងៗ។ វិទ្យាស្ថាន នឹងផ្តល់ជូននូវកម្មវិធីសិក្សាលម្អិត ដើម្បីឱ្យអ្នកស្នើសុំពិចារណា និងជ្រើសរើសប្រធានបទដែលមានតម្រូវការ។ វិទ្យាស្ថានក៏បានធ្វើការពិគ្រោះយោបល់ជាមួយអ្នកស្នើសុំ ក្នុងការរៀបចំវគ្គហ្វឹកហ្ហឹន ឱ្យត្រូវតាមតម្រូវជាក់ស្តែង។ វគ្គហ្វឹកហ្វឺនត្រូវបានរៀបចំសម្រាប់តែមួយស្ថាប័ន ឬស្ថាប័នជាច្រើនទៀត ដែលបានព្រមព្រៀងគ្នា។ វគ្គនេះផងដែលត្រូវបានរៀបចំឱ្យមានការចុះទស្សនកិច្ចសិក្សា ជាមួយធនាគារ អេស៊ីលីដា។

    5. វគ្គទស្សនកិច្ចសិក្សា
    6. វគ្គទស្សនកិច្ចសិក្សា គឺជាវគ្គដែលរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជួបជាមួយថ្នាក់គ្រប់គ្រង និង អ្នកជំនាញរបស់អេស៊ីលីដា គ្រប់ប្រធានបទដែលទាក់ទងនឹងបច្ចេកទេស និងការគ្រប់គ្រង។ វគ្គនេះ គឺផ្តោតទៅលើការពិភាក្សា និងសំណួរចម្លើយ។ ជាពិសេសជាងនេះទៀត គឺរៀបចំ ឱ្យមានការចុះទស្សនកិច្ចផ្ទាល់នៅតាមសាខា អេស៊ីលីដា ដើម្បីបានឃើញពីរបៀបប្រតិបត្តិការ និងរបៀបបម្រើសេវាកម្ម របស់ធនាគារ។

  • ខ. ការរៀបចំធនមនុស្សរបស់ ធនាគារ អេស៊ីលីដា៖
  • AUB ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងបណ្តុះសមត្ថភាពបុគ្គលិករបស់ ធនាគារ អេស៊ីលីដា។ កម្មវិធីហ្វឹកហ្វឺនបានជួយសម្រួលដោះស្រាយរាល់តម្រូវការពិតប្រាកដនៃធនធានមនុស្សរបស់ ធនាគារ អេស៊ីលីដា នឹងនៅគ្រប់ស្ថានភាពជាក់ស្តែង។

    • វគ្គបណ្តុះបណ្តាលជ្រើសរើសបុគ្គលិកថ្មី៖ AUB ផ្តល់ជូននូវចំណេះដឹង និងជំនាញជាមូលដ្ឋានសម្រាប់ការហ្វឹកហ្វឺនដល់បុគ្គលិកថ្មីរបស់ ធនាគារ អេស៊ីលីដា និងចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពខ្ពស់។
    • ការហ្វឹកហ្វឺនអភិវឌ្ឍន៍ជំនាញ៖ ស្របទៅតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ និងតម្រូវការជាក់ស្តែង AUB ផ្តល់ជូននូវកម្មវិធីទូលំទូលាយនៃការហ្វឹកហ្វឺនអភិវឌ្ឍជំនាញសម្រាប់បុគ្គលិកដែលមានស្រាប់ ក្នុងនោះរាប់បញ្ចូលទាំងការសិក្សាដោយផ្ទាល់ វគ្គហ្វឹកហ្វឺន សិក្ខាសាលា វគ្គបណ្តុះបណ្តាលលើការងារ និងដំណើរទស្សនកិច្ចសិក្សា។ វគ្គហ្វឹកហ្វឺននេះបានចូលរួមចំនែកដល់បុគ្គលិករបស់ ធនាគារ អេស៊ីលីដា ពង្រឹកជំនាញ និងអាចសម្របខ្លួនបាននៅក្នុងស្ថានភាពជាក់ស្តែង។
    • វគ្គបណ្ដុះបណ្ដាលជំនាញថ្មី៖ AUB ជួយសម្រួលដល់ការបណ្ដុះបណ្ដាលជំនាញច្បាល់លាស់សម្រាប់បុគ្គលិក ធនាគារ អេស៊ីលីដា ដែលបានផ្លាស់ប្តូរតួនាទីថ្មី ឬដំឡើងឋានៈ នៅក្នុងនេះដែរគឺដើម្បីធានាដល់ពួកគេឲ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដក្នុងការដឹកនាំទទួលខុសត្រូវ។
    • ការហ្វឹកហ្វឺនគ្រូបង្គោល៖ សារៈសំខាន់នៃការចាប់ផ្តើមហ្វឹកហ្វឺនប្រកបដោយគុណភាព AUB បានចូលរួមអភិវឌ្ឍជួយដល់ក្រុមគ្រូហ្វឹកហ្វឺនរបស់ខ្លួន កម្មវិធីនេះផ្តោតទៅលើការពង្រឹងបច្ចេកទេសសិក្សាសម្រាប់ក្រុមគ្រូ និងជំនាញច្បាស់លាស់ក្នុងការផ្ទេរចំណេះដឹង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការហ្វឹកហ្វឺន។

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.២៨៦ ចំនួនអ្នកទស្សនាពីម្សិល: ១.០៤១
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ