ឱកាសការងារ
សូមស្វាគមន៍ចំពោះបុគ្គលិកថ្មី ដែលនឹងចូលរួមចំណែកនៅក្នុងចក្ខុវិស័យ/បេសកកម្ម របស់សាកលវិទ្យាល័យ។ ជាការពិតដែលថាយើងខ្ញុំប្រឹងប្រែងបង្កើនតម្លៃសេដ្ឋកិច្ចកម្រិតអតិបរមា សម្រាប់ផ្តល់ជូនបុគ្គលិក សិស្សានុសិស្ស ក៏ដូចជាភាគហ៊ុនិកទាំងអស់ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏សាកលវិទ្យាល័យនឹងមិនកាត់បន្ថយខ្ទង់ចំណាយក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សឡើយ។
ទោះបីជាលោកអ្នកកំពុងប្រាថ្នាបោះជំហានដំបូងក្នុងអាជីពការងារ ឬមួយជាអ្នកឯកទេសជំនាញដែលមានបទពិសោធន៍រួចស្រាប់ក៏ដោយ ក៏យើងអាចណែនាំជូនលោកអ្នកនូវឱកាសជាច្រើនសម្រាប់ចូលរួមបំពេញការងារជាមួយគ្នា។
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ជាសាកលវិទ្យាល័យឯកជនឧត្តមសិក្សា។ យើងផ្តល់ជូនកម្មវិធីសិក្សាអនុបណ្ឌិត/បរិញ្ញាបត្រ/បរិញ្ញាបត្ររង ជាពិសេសផ្នែកហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារ ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ធុរកិច្ចអន្តរជាតិ Fintech និងបច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម។
យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងទំនេរដូចខាងក្រោម៖
មុខតំណែងកំពុងជ្រើសរើស | កិច្ចសន្យា | ចំនួន | ផុតកំណត់ |
---|---|---|---|
អ្នកសំអាត | កិច្ចសន្យាមានថេរវេលាមិនកំណត់ | ១ | ០៥ កុម្ភៈ ២០២៥ |
អ្នកសំអាត | កិច្ចសន្យាមានកំណត់ថេរវេលា | ១ | ០៥ កុម្ភៈ ២០២៥ |
ជំនួយការបម្រើអតិថិជន | កិច្ចសន្យាមានកំណត់ថេរវេលា | ១ | ០៥ កុម្ភៈ ២០២៥ |
ជំនួយការផ្នែកគាំទ្រការសិក្សា | កិច្ចសន្យាមានកំណត់ថេរវេលា | ១ | ១១ កុម្ភៈ ២០២៥ |
ជំនួយការផ្នែកអភិវឌ្ឍន៍កម្មវិធីសិក្សា និងគរុកោសល្បនវានុវត្ដន៍ | កិច្ចសន្យាមានថេរវេលាមិនកំណត់ | ១ | ១១ កុម្ភៈ ២០២៥ |
ជំនួយការផ្នែកសម្របសម្រួលកម្មវិធីភាសាបរទេស | កិច្ចសន្យាមានកំណត់ថេរវេលា | ១ | ១៣ កុម្ភៈ ២០២៥ |