www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextចក្ខុវិស័យ/បេសកកម្ម

ចក្ខុវិស័យ/បេសកកម្ម

ព័ត៌មានអំពីក្រុមហ៊ុន

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក (ស.ព.អ.) បានបង្កើតដំបូងនៅឆ្នាំ២០១៦ ជាវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (វពអ) ដោយមានការគាំទ្រពីធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យធុរកិច្ច និងហិរញ្ញវត្ថុ។ ការបង្កើត វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺដើម្បីឆ្លើយតបទៅ នឹងសន្ទុះកំណើននៃតម្រូវការជំនាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ និងធុរកិច្ចនៅកម្ពុជា។ ដើម្បីពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា វិទ្យាស្ថាន បានកម្លាយខ្លួនទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ.) ដោយអនុក្រឹត្យ លេខៈ ២៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤។ បច្ចុប្បន្នសាកលវិទ្យាល័យ បាននិងកំពុងបន្ត យ៉ាងខ្ជាប់ខ្ជួន ផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ ជូនដល់និស្សិតជាតិ និងអន្តរជាតិ ដោយផ្ដោតជាចម្បងលើភាពជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច និងហិរញ្ញវត្ថុ។ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កាន់កាប់ភាគហ៊ុនដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ៧៦,៦០៩០% និង អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ចំនួន ២៣,៣៩១០% ដែលភាគហ៊ុនិកទាំងពីរមានបទពិសោធន៍យ៉ាងទូលំទូលាយ និងជំនាញក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ការអប់រំ និងអភិបាលកិច្ចល្អ នៅកម្ពុជា។

គតិពេចន៍

ជាសាកលវិទ្យាល័យ ដើម្បីភាពជោគជ័យក្នុងអាជីព។

ចក្ខុវិស័យ

ជាសាកលវិទ្យាល័យធុរកិច្ចឈានមុខប្រកបដោយឧត្តមភាពនិងភាពជោគជ័យរបស់និស្សិត។

បេសកកម្ម

សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្តល់នូវសេវាកម្មអប់រំ បណ្ដុះបណ្ដាល តាមរយៈការសិក្សាដោយផ្ទាល់ និង ឌីជីថល ដើម្បីអភិវឌ្ឍ៖

  • ចំណេះដឹង
  • ជំនាញវិជ្ជាជីវៈ
  • ភាពច្នៃប្រឌិត និងនវានុវត្តន៍
  • បទពិសោធជាក់ស្ដែង
  • អភិសមាចារ
  • បណ្តាញទំនាក់ទំនង
  • ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ

ដើម្បីជោគជ័យក្នុងអាជីពរបស់អ្នកសិក្សា យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍អភិបាលកិច្ចល្អ សីលធម៌វិជ្ជាជីវៈ សង្គម វប្បធម៌ចម្រុះ ច្បាប់ និងបរិស្ថាន ក្នុងកម្រិតខ្ពស់បំផុត។

គោលដៅ

បំពាក់ និស្សិតនូវឥរិយាបថ សីលធម៌វិជ្ជាជីវៈ និងសមត្ថភាព ប្រកបដោយសក្តានុភាព និងផលិតភាពការងារខ្ពស់។

គុណតម្លៃ និង សមត្ថភាពនិស្សិតបញ្ចប់ការសិក្សា

គុណភាព សុចរិតភាព និងជំនាញវិជ្ជាជីវៈជាគោលការណ៍គ្រឹះនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ គុណតម្លៃទាំងនេះផ្ដល់ឱ្យនិស្សិតនូវឧត្តមភាពសីលធម៌វិជ្ជាជីវៈ សមត្ថភាពខ្ពស់ស្របតាមជំនាញ និងកសាងអាជីពប្រកបដោយនិរន្តរភាព។

គុណភាពអប់រំ៖ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា មានគណៈគ្រប់គ្រង សាស្រ្តាចារ្យ គ្រូបង្រៀន ប្រកបដោយសមត្ថភាពនិងឆន្ទៈខ្ពស់ វិធីសាស្រ្តបង្រៀនទាន់សម័យ សេវាកម្មទាន់ចិត្ត គុណភាពឈានមុខ និងសិក្ខូបករណ៍ទំនើប ដែលជាគ្រឹះក្នុងការប្តេជ្ញាអភិវឌ្ឍ បណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាប្រកបដោយសមត្ថភាពខ្ពស់បំផុត។

សុចរិតភាព និងអភិសមាចារ៖ និសិ្សតប្រតិបត្តិដោយសុចរិតភាពក្នុងជីវិត និងការងារ ស្របតាមច្បាប់ គោលការណ៍សីលធម៌ ប្រពៃណីសង្គម ដោយប្រកាន់ខ្ជាប់នូវបទដ្ឋានខ្ពស់បំផុតនៃក្រមសីលធម៌វិជ្ជាជីវៈ។

សមត្ថភាពការងារ៖ និស្សិតបញ្ចប់ការសិក្សាមានចំណេះដឹង និងសមត្ថភាពទទួលបានការងារបង្កើតឱកាសការងារ កសាងអាជីពដ៏មាននិរន្តរភាព និងបង្កើតការងារកាន់តែច្រើន។

ជំនាញវិជ្ជាជីវៈ៖ និស្សិតបញ្ចប់ការសិក្សាមានជំនាញវិជ្ជាជីវៈដ៏រឹងមាំ ដែលកើតចេញពីសុចរិតភាពនៃការសិក្សា និងអនុលោមតាមបទដ្ឋានតម្រូវការនៃឧស្សាហកម្ម។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២៦១ ចំនួនអ្នកទស្សនាពីម្សិល: ១.១៣០
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ