www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextសវនករ​ផ្ទៃ​ក្នុង

លោកស្រី ទូច សោភ័ណ្ឌ

សវនករ​ផ្ទៃ​ក្នុង

លោកស្រី ទូច សោភ័ណ្ឌ បានក្លាយជាសមាជិករបស់អេស៊ីលីដា ចាប់តាំងពីឆ្នាំ២០០៨ ដោយលោកស្រីបានចាប់ផ្តើមអាជីពជាមន្ត្រីទីផ្សារនៅធនាគារអេស៊ីលីដា។ ជាមួយនឹងភាពជាអ្នកដឹកនាំ និងសុចរិតភាពដែលបានបង្ហាញឱ្យឃើញ លោកស្រីក៏ត្រូវបានតែងតាំងជាប្រធានការិយាល័យសវនកម្ម និងអនុលោមបញ្ញត្តិនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងឆ្នាំ២០១៩។

លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ន័រតុន ក្នុងរាជធានីភ្នំពេញ ដោយពាំនាំនូវជំនាញជាច្រើនក្នុងការធ្វើសវនកម្ម ការអនុលោមភាព និងអភិបាលកិច្ច។ លោកស្រីមានតួនាទីទទួលខុសត្រូវក្នុងការកំណត់ផែនការយុទ្ធសាស្រ្ត ដឹកនាំ និងត្រួតពិនិត្យសម្រាប់ការិយាល័យសវនកម្ម និងអនុលោមបញ្ញត្តិ ដើម្បីធានាថាសកម្មភាពសវនកម្មផ្ទៃក្នុង ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ត្រឹមត្រូវទាន់ពេល និងដោយឯករាជ្យពេញលេញ។ លោកស្រីក៏មានតួនាទីសំខាន់ក្នុងការការពារសាកលវិទ្យាល័យ ពីសកម្មភាពក្លែងបន្លំ និងធានាឱ្យមានការអនុវត្តផែនការសវនកម្មផ្ទៃក្នុងបានប្រសើរបំផុត។

ក្រៅពីភារកិច្ចសវនកម្ម លោកស្រីសោភ័ណ្ឌក៏ទទួលខុសត្រូវត្រួតពិនិត្យការងារអនុលោមភាព ដើម្បីធានានូវរាល់ប្រតិបត្តិការ ប្រព្រឹត្តទៅស្របតាមច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងដឹកនាំ អភិវឌ្ឍ និងត្រួតពិនិត្យលើកិច្ចការងារដែលពាក់ព័ន្ធនឹងកំណារពារនិវេទនជនដោយមានភាពអព្យាក្រឹតពេញលេញ និងអាចទុកចិត្តបាន។ ក្នុងតួនាទីជាលេខាធិការរបស់គណៈកម្មាធិការសវនកម្ម សីលធម៌ និងសម្របសម្រួលកិច្ចការច្បាប់នៃក្រុមប្រឹក្សាភិបាល (ACECO) លោកស្រីធ្វើការរាយការណ៍ដោយផ្ទាល់ទៅប្រធានគណៈកម្មាធិការ ដោយនូវផ្ដល់របាយការណ៍លម្អិត និងផ្ដល់ជាសំណើលើការអនុវត្តជាក់ស្ដែង។

តាមរយៈចក្ខុវិស័យ និងភាពជាអ្នកដឹកនាំរបស់លោកស្រី លោកស្រីនិងបន្តការប្តេជ្ញាចិត្តចំពោះសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា លើសុចរិតភាព គណនេយ្យភាព និងឧត្តមភាព។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៥៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១៩៨ ចំនួនអ្នកទស្សនាពីម្សិល: ៩០៨
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ