navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការប្រតិបត្តិnavigate_nextលោកបណ្ឌិត នង សុខា

លោកបណ្ឌិត នង សុខា
នាយកសាលាក្រោយបរិញ្ញាបត្រ និងប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍
លោកបណ្ឌិត នង សុខា បានកើតនៅខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ 1979 ហើយលោក បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Beltei International University ក្នុងឆ្នាំ 2022។ មុនពេលទទួលបានសញ្ញាបត្របណ្ឌិត លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ពីសាកលវិទ្យាល័យ Assumption ក្នុងប្រទេសថៃក្នុងឆ្នាំ 2011 និងទទួលបានបរិញ្ញាបត្រផ្នែកអប់រំ (BEd.) ផ្នែកបង្រៀនភាសាបរទេស ក្នុងឆ្នាំ២០២៤ ពីវិទ្យាស្ថានភាសាបរទេស ។ លោកបណ្ឌិតក៏ធ្លាប់បានចូលរួមក្នុងការបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុដែលផ្តល់ដោយសាកលវិទ្យាល័យ UNITAR Malaysia ។
ការស្រាវជ្រាវរបស់លោកបណ្ឌិត នង សុខា ផ្តោតលើការអនុវត្តន៍ជាក់ស្តែងក្នុងអាជីវកម្ម ទីផ្សារ ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យាអប់រំ។ ការស្រាវជ្រាវរបស់លោកបណ្ឌិតផ្តោតសំខាន់នឹងការសិក្សាអំពីអាកប្បកិរិយា និងឥរិយាបថរបស់អ្នកប្រើប្រាស់ចំពោះការទិញផលិតផល ឬសេវាកម្ម ដោយផ្អែកលើទ្រឹស្តីនៃការទទួលយកបច្ចេកវិទ្យា ទ្រឹស្តីនៃការច្នៃប្រឌិត និងទ្រឹស្តីនៃឥរិយាបថ។ ការសិក្សានេះត្រូវបានបង្ហាញនៅក្នុងការបោះពុម្ពផ្សាយជាច្រើនរបស់លោកបណ្ឌិត ដែលគ្របដណ្តប់លើប្រធានបទដូចជា ការប្រើប្រាស់សេវាធនាគារលើទូរសព្ទដៃ ការទិញទំនិញតាមអនឡាញ ភាពស្មោះត្រង់របស់អតិថិជន ការពេញចិត្តរបស់អ្នកប្រើប្រាស់ និងការសម្រេចចិត្តទិញ ដែលការសិក្សាទាំងនេះផ្តោតសំខាន់លើប្រទេសកម្ពុជា។
ក្នុងអាជីពការងារ លោកបណ្ឌិត បានកាន់មុខតំណែងសំខាន់ៗ ដោយចាប់ផ្តើមជាសាស្ត្រាចារ្យជំនួយនៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ បច្ចុប្បន្ន លោកមានតួនាទីសំខាន់នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលលោកជានាយកសាលាក្រោយបរិញ្ញាបត្រ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍។ ការបោះពុម្ពផ្សាយរបស់លោកបណ្ឌិត មាននៅក្នុងទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួនដូចជា Asian Journal of Business Research, Journal of ASEAN PLUS Studies, RMUTT Global Business Accounting and Finance Review, the Cambodia Journal for Business and Professional Practice, AIB/AUB Research Series និងទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រដែលមានការត្រួតពិនិត្យច្បាស់លាស់ផ្សេងទៀត ដែលការបោះពុម្ពនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់លោកបណ្ឌិត ក្នុងការសិក្សាស្រាវជ្រាវ និងការលើកកម្ពស់វប្បធ៌មនៃការសា្រវជ្រាវក្នុងវិស័យឧត្តមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។

