navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextវង្ស កណ្និកា បានជាប់ជ័យលេភីលេខ២ នៅក្នុងកម្មវិធីប្រកួតប្រជែងនិយាយនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
វង្ស កណ្និកា បានជាប់ជ័យលេភីលេខ២ នៅក្នុងកម្មវិធីប្រកួតប្រជែងនិយាយនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣
វង្ស កណ្និកា ជានិស្សិតឆ្នាំទី១ សិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានជាប់ចំណាត់លេខ២ ក្នុងការប្រកួតនិយាយ ដែលធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា។ នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា និស្សិតចូលរួមក្នុងការប្រកួតប្រហែលជាង ២០០ នាក់ ហើយមាននិស្សិតចំនួន ៤០ នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នៅចុងបញ្ចប់នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វង្ស កណ្និកា ស្ថិតក្នុងចំណោមនិស្សិតចំនួន៩ នាក់ ដែលបានឈានចូលទៅវគ្គផ្តាច់ព្រ័ត្រ។ និស្សិតចាន៉ សារ៉ា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានជាប់ជាជើងឯកទី១ ហើយជើងឯកទី២ បានទៅលើ ជា ហ្វូងអ៊ី មកពីសាលាអន្តរជាតិ សាលារៀនអន្តរជាតិ អាប៊ែនឌែនឡៃ។
បេក្ខជនទាំងអស់បានធ្វើបទបង្ហាញលើប្រធានបទជាច្រើនរួមមាន ការអប់រំ កីឡា វប្បធម៌ និងសុខភាព។ សិស្ស-និស្សិតទាំង៩ រូបដែលបានឈានចូលវគ្គផ្តាច់ព្រ័ត្រគឺ៖
- ចាន់ សារ៉ា មកពី សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
- ជា ហ្វូងអ៊ី មកពី សាលារៀនអន្តរជាតិ អាប៊ែនឌែនឡៃ
- អ៊ូ សេរីបុត្រ មកពី សាលារៀនអន្តរជាតិ អាប៊ែនឌែនឡៃ
- ភូមិ សុផលដានីន មកពី សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
- វង្ស កក្តដា មកពី សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
- មាន ចាន់គីមម៉េង មកពី សាលារៀន សុវណ្ណភូមិ
- វែន ដាលី មកពី សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា
- ខេន ស្រីលាភ មកពី វិទ្យាល័យ ស៊ីសុវត្ថិ
- កែវ នីហ្សា មកពី វិទ្យាល័យ ស៊ីសុវត្ថិ
វិញ្ញាបនប័ត្រត្រូវបានប្រគល់ជូនអ្នកដែលបានចូលរួមទាំងអស់ ចំណែកឯអ្នកជាប់ជ័យលាភីទាំង៣ រូបបានទទួលរង្វាន់ដូចជា៖
- ជ័យលាភីលេខ១៖
- មេដាយមាស
- ទឹកប្រាក់ 1,000,000 រៀល
- ទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ភាសានៅ FAL, AUB
- ជ័យលាភីលេខ២៖
- មេដាយប្រាក់
- ទឹកប្រាក់ 800,000 រៀល
- ទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ភាសានៅ FAL, AUB
- ជ័យលាភីលេខ៣៖
- មេដាយសំរិទ្ធ
- ទឹកប្រាក់ 600,000 រៀល
- ទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ភាសានៅ FAL, AUB