www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅnavigate_nextវគ្គហ្វឹកហ្វឺនតាមប្រតិទិនប្រចាំឆ្នាំ

វគ្គហ្វឹកហ្វឺនតាមប្រតិទិនប្រចាំឆ្នាំ

1. វគ្គហ្វឹកហ្វឺនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ & សហគ្រិនភាព

គឺជាវគ្គជំនាញខ្លីៗដែរត្រូវបានរៀបចំ ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន គ្រឹះស្ថាន និងឬ ម្ចាស់អាជីវកម្មផ្សេងៗដែលមានបំណងចង់អភិវឌ្ឍន៍ចំណេះជំនាញ និងចង់ដឹងអំពីរបៀបធ្វើទាក់ទងវិស័យធនាគារ និងហិរញ្ញវត្ថុ វគ្គហ្វឹកហ្វឺននេះផងដែរត្រូវបានរៀបចំសម្រាប់រយៈពេល ១ថ្ងៃ ឬ ២ថ្ងៃ។

2. វគ្គសិក្ខាសាលា

វគ្គសិក្ខាសាលា/វគ្គចែករំលែកបទពិសោធន៍ គឺជាវគ្គដែលរៀបចំឡើងសម្រាប់ចែករំលែក​បទពិសោធន៍ដែល​ជោគជ័យ​របស់អេស៊ីលីដា ទៅអតីតសិក្ខាកាម និងសាធារណជន ទាំងវិស័យឯកជន និងសាធារណៈ។វគ្គនេះផងដែលគឺមានរយៈ ២ម៉ោងឬ ៣ម៉ោង ដែលវាគ្មិនល្បីៗ ត្រូវបានអញ្ជើញមកពីអេស៊ីលីដា និងស្ថាប័នខាងក្រៅ។ លក្ខណៈពិសេសរបស់វគ្គនេះគឺសិក្ខាកាម មានឳកាសពង្រីកបណ្តាញទំនាក់ទំនងជាមួយសិក្ខាកាមដទៃទៀត តាមការវគ្គសិក្ខាសាលានេះ។

3. វគ្គហ្វឹកហ្វឺនអភិវឌ្ឍន៍ជំនាញសម្រាប់និស្សិត និងសាធារណជន

វគ្គហ្វឹកហ្វឺនអភិវឌ្ឈន៍ជំនាញសម្រាប់និស្សិត និងសាធារណជន និង វគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈក្នុងអាជីពការងារ គឺជាវគ្គដែលរៀបចំសម្រាប់និស្សិតដែលមិនទាន់បញ្ចប់ថ្នាក់បរិញ្ញាបត្រ បញ្ចប់ថ្នាក់បរិញ្ញាបត្រ សិស្សដែលបានបញ្ចប់ថ្នាក់ទី ១២ ឬសាធារណជនដែលត្រូវការត្រៀមលក្ខណសម្បិត្ត គ្រប់គ្រាន់ដើម្បីស្វែងរកការងារធ្វើ ឬចង់កែលម្អអាជីវកម្មរបស់ពួកគេ។ វគ្គនេះត្រូវបានរៀបចំ ក្នុងរយៈពេល ៤៥ ម៉ោង និង១២០ម៉ោង ដោយផ្តោតសំខាន់ទៅលើ ជំនាញទន់ (Soft Skills), ជំនាញរឹង (Hard Skills) និងរបៀបរៀបចំ CV ដើម្បីពាក្យចូលធ្វើការ និងការសម្ភាស។

4. វគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈក្នុងអាជីពការងារ

5. វគ្គសិក្សាជំនាញកុំព្យូទ័រ

វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ គឺជាវគ្គដែលរៀបចំក្នុងគោលបំណង ដើម្បីផ្តល់នូវ គ្រប់ជំនាញកុំព្យូទ័រ ខ្លីៗ គ្រប់កម្រិត គឺចាប់ពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតខ្ពស់ ដល់សិស្ស និស្សិត និងសាធារណជន ដូចមានចែងក្នុងប្រតិទិនហ្វឹកហ្វឺនប្រចាំរបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងតាមការស្នើសុំតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។

6. សេវាប្រឹក្សាយោបល់ លើការបង្កើតអាជីវកម្ម

សេវាប្រឹក្សាយោបល់ លើការបង្កើតអាជីវកម្មដំបូង គឺរៀបចំ ឡើងសម្រាប់លោក អ្នកដែលមានបំណងចង់បើកក្រុមហ៊ុន ឬ សេវាហិរញ្ញវត្ថុ ប៉ុន្តែមិនមានបទពិសោធន៍ និងមិនយល់ពីរបៀបក្នុងការបង្កើតអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណេញ និងចេះគ្រប់គ្រងក្រុមហ៊ុនពីលក្ខណៈគ្រួសារ ទៅក្រុមហ៊ុនស្តង់ដារ។ វគ្គនេះផងដែលមានរយៈពេលសរុប ១២០ ម៉ោង ដោយផ្តោតលើរបៀបគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងដទៃទៀត ដែលទាក់ទងនឹងការបង្កើតអាជីវកម្មដំបូង ដោយដឹកនាំដោយគ្រូហ្វឹកហ្វឺនល្បីៗរបស់ធនាគារ អេស៊ីលីដា និងសាកលវិទ្យាល័យ ដែលមានបទពិសោធន៍ជោគជ័យក្នុងការរៀបចំផែនការ និងការគ្រប់គ្រង កន្លងមក។

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៧ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.០០៩ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ