www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោក នង ភិរម្យ

លោក នង ភិរម្យ

ព្រឹទ្ធបុរសមហាវិទ្យាល័យហិរញ្ញវត្ថុ និងធនាគារ

លោក នង ភិរម្យ កើតនៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៧៥។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រង ពីសាកលវិទ្យាល័យន័រតុន នាឆ្នាំ២០០០ និងបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ នាឆ្នាំ២០០៩ នៅសាកលវិទ្យាល័យបៀលប្រាយស៍ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លោក បានចូលបម្រើការងារនៅធនាគារ អេស៊ីលីដា សាខាខេត្តតាកែវ ចាប់ពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០០១ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៦ ក្នុងមុខតំណែងទទួលបន្តបន្ទាប់ដូចជា៖ ភ្នាក់ងារផ្តល់ព័ត៌មាន (Information Service Officer-ISO) និងប្រធានភ្នាក់ងារទីផ្សារសាខា ដែលមានរយៈពេលជាងប្រាំ(៥) ឆ្នាំ។

ចាប់ពីខែធ្នូ ឆ្នាំ២០០៦, លោក នង ភិរម្យ ត្រូវបានផ្លាស់ផ្ទេរមកបម្រើការនៅនាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជ-កម្ម នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល រយៈពេលជាងដប់ (១០) ឆ្នាំ ដោយមានមុខងារ តួនាទី និងការទទួលខុសត្រូវជាបន្តបន្ទាប់ដូចជា៖ បុគ្គលិកផ្នែកឥណទាន, បុគ្គលិកផ្នែកលិខិតធានា, អនុ-ប្រធានផ្នែកលិខិតធានា និងប្រធានផ្នែកលិខិតធានា។

បន្ទាប់មក លោក នង ភិរម្យ ត្រូវបានផ្លាស់ផ្ទេរមកបម្រើការជាមួយវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងមានមុខងារ តួនាទីជាបន្តបន្ទាប់ដូចជាៈ ជាគ្រូបង្រៀនជាន់ខ្ពស់, ជាអនុប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងដេប៉ាតឺង់គ្រប់គ្រងពាណិជ្ជកម្ម និងជាប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មបឋម, ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម។

ដោយយោងតាមអនុក្រឹត្យស្តីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ទៅជា សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត បច្នុប្បន្ន លោក នង ភិរម្យ ត្រូវបានតែងតាំងជា ព្រឹទ្ធបុរសមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ ដែលគ្រប់គ្រង និងទទួលខុសត្រូវលើបីដេប៉ាតឺម៉ង់ (១-ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុ និងធនាគារ ២- ដេប៉ាតឺម៉ង់គណនេយ្យ និងសវនកម្ម និង៣-ដេប៉ាតឺម៉ង់គ្រប់គ្រងហារនិភ័យ និងធានារ៉ាប់រងដែលមានជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន០៣ (បី) ជំនាញ៖ ១-ហិរញ្ញវត្ថុ និងធនាគារ ២-គណនេយ្យ ៣- គ្រប់គ្រងហារនិភ័យ និងធានារ៉ាប់រង ព្រមទាំងថ្នាក់បរិញ្ញាបត្ររងចំនួន០៣ (បី) ជំនាញ៖ ១-ហិរញ្ញវត្ថុ និងធនាគារ ២- គណនេយ្យ និង ៣-ធានារ៉ាប់រង។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៨ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.២០២ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ