www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោក ថាង ទី

លោក ថាង ទី

ប្រធានការិយាល័យបុគ្គលិក និងរដ្ឋបាល

កើតក្នុងឆ្នាំ ១៩៨១ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងទូទៅ ពីសកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ ២០០៩។ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ គ្រប់គ្រងពាណិជ្ជកម្ម ឯកទេស គណនេយ្យ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៧ និង ទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ឯកទេសស្ថិតិសេដ្ឋកិច្ច ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការ-ស្ថិតិ ក្នុងឆ្នាំ ២០០២។

ចាប់ផ្តើមបំពេញការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី តួនាទីជាជំនួយការរដ្ឋបាល ក្នុងឆ្នាំ ២០០៣ និង ផ្លាស់ប្តូរតួនាទីជា អនុប្រធានផ្នែកចលនូបត្ថម្ភ ក្នុងឆ្នាំ ២០០៧។ ក្នុងឆ្នាំ ២០០៨ ត្រូវបានផ្លាស់ប្តូរជាប្រធានផ្នែកជំនួយការបម្រើអតិថិជន និង ប្រធានផែ្នកចលនូបត្ថម្ភ។ ពីខែសីហា ដល់ខែ វិច្ឆិកា ឆ្នាំ២០០៨ បានបំពេញការងារជាអ្នកគាំទ្រកិច្ចការរដ្ឋបាល នៅធនាគារ អេស៊ីលីដា ឡាវ។

ឆ្នាំ២០១៣ បានផ្លាស់ប្តូរជាប្រធានផ្នែកលទ្ធកម្ម បន្ទាប់មកក៍បានតែងតាំងជាអ្នកឯកទេសជាន់ខ្ពស់លទ្ធកម្ម។ ក្នុងឆ្នាំ២០១៥ បានផ្លាស់ប្តូរមុខងារជាជំនួយការការិយាល័យលទ្ធកម្ម។

ខែមីនា ឆ្នាំ២០១៨ បានផ្លាស់ប្តូរជាអនុប្រធានការិយាល័យបុគ្គលិក និងរដ្ឋបាល នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ មុខងារបច្ចុប្បន្នជាប្រធានការិយាល័យបុគ្គលិក និងរដ្ឋបាល។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៣ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.២០៨ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ