www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោក ណូច សុវិចារ

លោក ណូច សុវិចារ

ប្រធានមជ្ឈមណ្ឌលការងារ AUB

លោក ណូច សុវិចារ បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ មុខជំនាញគណិតវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០០៥ បរិញ្ញាបត្រសិល្បៈភាសាអង់គ្លេស ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្នុងឆ្នាំ ២០០៩។ លោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងតាំងពីឆ្នាំ ២០១៩ ពីទីក្រុងភ្នំពេញ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ លោកបានចូលរួមជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីឆ្នាំ ២០០៥ ជាមន្រ្តីឥណទាន បន្ទាប់មកជាភ្នាក់ាររក្សាអតិថិជន។ ចាប់តាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ជាប្រធានភ្នាក់ងារទីផ្សារសាខា និងចូលរួមក្នុងក្រុមនៃសាខាបណ្តុះបណ្តាលសាស្ត្រាចារ្យរហូតមកដល់ពេលនេះ។ ក្នុងពេលកាន់តំណែង លោកចូលរួមវគ្គ បណ្ដុះបណ្ដាលផ្នែកលក់ចំនួនពីរដងក្នុងមួយឆ្នាំ និងចូលរួមវគ្គបណ្ដុះបណ្ដាលសិក្ខាកាមជាមួយផ្នែកគ្រប់គ្រង របស់ AIB ផងដែរ។

នៅឆ្នាំ ២០១៥ គាត់ត្រូវបានផ្លាស់ប្តូរមុខតំណែងជាអនុប្រធាន និងមួយឆ្នាំក្រោយមក ជាប្រធានផ្នែក សាជីវកម្មអន្តរជាតិ នៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ គាត់បានផ្លាស់ប្តូរមុខតំណែងជាអ្នកឯកទេសធានារ៉ាប់រង របស់ធនាគារ។ ពីឆ្នាំ ២០១៨ ដល់ ២០២០ លោកជាសាស្ត្រាចារ្យជំនួយ នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB)។ នៅថ្ងៃទី ០១ មករា ឆ្នាំ ២០២០ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០២២ គាត់ត្រូវបានតែងតាំងជាប្រធានការិយាល័យទីផ្សារ និងទំនាក់ទំនង។ ចាប់ពី ០១ ខែមករា ឆ្នាំ២០២៣ ដល់ ១១ ខែកុម្ភៈ ឆ្នាំ២០៤ ជាប្រធានមជ្ឈមណ្ឌលការងារ AIB។

ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់បច្ចុប្បន្ន លោក មានមុខតំណែង ជាប្រធានមជ្ឈមណ្ឌលការងារ AUB នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៣ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.២៤២ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ