www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextគណៈកម្មាធិការ​ប្រតិបត្តិnavigate_nextលោក សូ សុវណ្ណារ៉េត

លោក សូ សុវណ្ណារ៉េត

ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនខាងក្នុង

លោកកើតខែមិថុនា ឆ្នាំ ១៩៧៣ លោក សូ សុវណ្ណារ៉េត បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងការអភិវឌ្ឍន៍ពីសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ ២០០៨។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រងក្នុងឆ្នាំ ២០០៤ ហើយលោកទទួលបានសញ្ញាបត្រភាសាអង់គ្លេសផ្នែកទំនាក់ទំនងធុរកិច្ចពីវិទ្យាស្ថានអប់រំធុរកិច្ចក្នុងឆ្នាំ ២០១០។ នៅឆ្នាំ ២០១៥ លោកបានបញ្ចប់ដោយជោគជ័យនូវវគ្គសិក្សារយៈពេល៦ ខែ ស្តីពីជំនាញក្នុងការគ្រប់គ្រងហានិភ័យ(Certified Expert in Risk Management) ពីសាលា Frankfurt School of Finance and Management ប្រទេសអាល្លឺម៉ង់។ ក្នុងឆ្នាំ ២០១១ គាត់ក៏បានបញ្ចប់វគ្គសិក្សា MFI Management Summer Academy នៅប្រទេសអាឡឺម៉ង់ និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកពីសាលា Frankfurt School of Finance and Management ផងដែរ។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលអំពីការបង្កើត និងអភិវឌ្ឍន៍កម្មវិធីសិក្សា និងជំនាញប្រឹក្សាវិជ្ជាជីវៈជាមួយសាលា Robenny School of Business នៅប្រទេសចិន និងហុងកុង។ ចាប់តាំងពីឆ្នាំ ១៩៩៤ លោកក៏បានចូលរួមវគ្គសិក្សាជាច្រើនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដូចជាវគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងប្រាក់កម្ចី និងការប្រមូលបំណុលជាមួយគម្រោងអភិវឌ្ឍន៍មេគង្គ(MPDF), វគ្គសិក្ខាសាលាទីផ្សារជាមួយអង្គការ CARE International នៅប្រទេសថៃ; វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធធនាគារខ្នាតតូចជាមួយធនាគារ RAKYAT (BRI) និង កម្មវិធីទស្សនកិច្ចសិក្សាអន្តរជាតិស្តីពីឯកទេសមីក្រូហិរញ្ញវត្ថុលើ ការគ្រប់គ្រងបណ្តុះបណ្តាល នៅប្រទេសឥណ្ឌូនេស៊ី; កម្មវិធីបណ្តុះបណ្តាលការលើកកម្ពស់សហគ្រាសខ្នាតតូច; កម្មវិធីបណ្តុះបណ្តាលអំពីការគ្រប់គ្រងសម្រាប់នាយករងសាខា និងប្រធានការិយាល័យស្រុក; ការបង្វឹកសម្រាប់ភាពជោគជ័យ និងប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ; ការបណ្តុះបណ្តាលកម្រិតខ្ពស់ និងយុទ្ធសាស្ត្រកសាងសមត្ថភាព។

នៅក្នុងឆ្នាំ ១៩៩៤, លោកបានចូលបម្រើការងារជាមួយអេស៊ីលីដា ជាមន្រ្តីឥណទាន និងមន្រ្តីសម្ពន្ធការរវាង ILO និង អេស៊ីលីដា ហើយលោកត្រូវបានតំឡើងឋានៈជាប្រធានការិយាល័យស្រុកនៅឆ្នាំ ១៩៩៧។ លោកធ្វើការជាប្រធានផ្នែកហ្វឹកហ្វឺនចាប់ពីឆ្នាំ ២០០៥ ដល់ខែមិថុនា ឆ្នាំ ២០០៩ ហើយបន្ទាប់មកត្រូវបានតម្លើងឋានៈជាជំនួយការជាន់ខ្ពស់នាយកប្រតិបត្តិនាយកដ្ឋានហ្វឹកហ្វឺន នៅខែកក្កដា ឆ្នាំ ២០០៩។ លោកត្រូវបានតែងតាំងជាយកការិយាល័យសិក្សា ចាប់ពីខែសីហា ឆ្នាំ ២០១១ ដល់ខែធ្នូ ឆ្នាំ ២០១២។ ចាប់ពីខែមករា ឆ្នាំ ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ ២០១៦ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍។ បច្ចុប្បន្នលោកកាន់មុខតំណែងជា ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនខាងក្នុង។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៦ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.២៥៩ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ