www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextក្រុមប្រឹក្សាភិបាល

បណ្ឌិត ផុន ណារិន, អភិបាល

បណ្ឌិត ផុន ណារិន កើតនៅឆ្នាំ ១៩៦៩។ លោកបណ្ឌិតបានទទួលសញ្ញាបត្របណ្ឌិតស្រាវជ្រាវ ឯកទេសរដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យបៀលប្រាយនៅក្នុងឆ្នាំ២០១៦។ លោកបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានៅក្នងឆ្នាំ២០០៤ និងទទួលសញ្ញាបត្រវិទ្យាសាស្រ្តរដ្ឋបាលពីវិទ្យាស្ថានរដ្ឋបាលសាធារណៈ (IPA) នៅឆ្នាំ១៩៩២ ពីប្រទេសថៃឡងដ៏ ហើយលោកទទួលបានសញ្ញាបត្រពីវិទ្យាស្ថានអូស្រ្តាលី(AICD) នៅក្នុងឆ្នាំ២០១២ និងបានបញ្ចប់សាស្រ្តាចារ្យ Professor of First Cycle of Secondary Education ក្នុងឆ្នាំ ១៩៩០ ប្រទេសថៃឡងផងដែរ។

លោកបណ្ឌិត ណារិន គឺជាគ្រូបង្រៀននៅវិទ្យាល័យរយៈពេល ០៧ឆ្នាំ (១៩៨៨-១៩៩៥)។ ចាប់ពីឆ្នាំ១៩៩៦ លោកបណ្ឌិតបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនស្តីពី មីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម ការគ្រប់គ្រងធនធានមនុស្ស និងធនាគារនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស រួមមានប្រទេសថៃឡងដ៏ ឡាវ វៀតណាម មីយ៉ាន់ម៉ា ចិន ហូឡង់ អូស្ត្រាលី ហ្វីលីពីន ទីក្រុងប៉ារីស ប្រទេសបារាំង និងប្រទេសប្រ៊ុយណេ ដារូសាឡឹម ចាប់ផ្តើមនៅឆ្នាំ ១៩៩៦។ លោកបណ្ឌិត ក៏ជាអ្នកសម្របសម្រួលកម្មវិធីឥណទានជនបទរបស់អង្គការអេស៊ីលីដា ជាមន្ត្រីលើកកម្ពស់សហគ្រាសធុនតូច (SEPO) ជាជំនួយការឥណទានមិនមានទ្រព្យធានា ជាជំនួយការឥណទានមានទ្រព្យធានា ជាប្រធានភ្នាក់ងារឥណទាន ជាប្រធានការិយាល័យស្រុក ជាប្រធាននាយកសាខាខេត្តតាកែវ និងជានាយកប្រតិបត្តិរងនាយកដ្ឋានឥណទាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្ដាល រាជធានីភ្នំពេញ។ ចាប់ពីខែធ្នូ ឆ្នាំ២០០៨ លោកបណ្ឌិតត្រូវបានតែងតាំងជាអគ្គនាយកធនាគារ អេស៊ីលីដា ឡាវ។ លោកបណ្ឌិត ផុន ណារិន ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលតំណាងធនាគារ អេស៊ីលីដា ឡាវ និងជាសមាជិកនៃគណៈកម្មាធិការឥណទាន។ ក្រៅពីតួនាទីរបស់លោកនៅក្នុង ធនាគារ អេស៊ីលីដា លោកបណ្ឌិតក៏ជាសមាជិកសភាពាណិជ្ជកម្ម (AMCHAM Laos) និងជាសមាជិកនៃសមាគមន៍ធនាគារឡាវ និងជាសមាជិកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ។

លោកបណ្ឌិត ផុន ណារិន បានកាន់តំណែងជាអគ្គនាយកធនាគារ អេស៊ីលីដា ឡាវ រយៈពេល៩ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងត្រូវបានតែងតាំងជានាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន លោកបានក្លាយជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៦ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៤២៨ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ