www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

កញ្ញា Liao Xiaoyan

គ្រូភាសាចិន

អ្នកគ្រូ Liao Xiaoyan ជាគ្រូបង្រៀនភាសាចិន នៅមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ហើយអ្នកគ្រូបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំភាសាចិនជាភាសាអន្តរជាតិ។

អ្នកគ្រូមានបទពិសោធន៍សម្បូរបែបក្នុងការបង្រៀនភាសាចិនជាភាសាបរទេស តួយ៉ាងអ្នកគ្រូធ្លាប់បង្រៀននិស្សិតប៉ាគីស្ថាន និងនិស្សិតកម្ពុជា នៅសាកលវិទ្យាល័យ Jiujiang University នៃប្រទេសចិនផងដែរ។ កត្តាចម្បងនៃកិច្ចការស្រាវជ្រាវរបស់អ្នកគ្រូ គឺផ្តោតទៅលើទ្រឹស្តី និងការអនុវត្តការបង្រៀនភាសាចិនជាភាសាបរទេស ជាពិសេសទៅលើការអនុវត្តជាក់ស្តែង។

អ្នកគ្រូមានមូលដ្ឋានទ្រឹស្តី បទពិសោធន៍សិក្សា និងការបង្រៀនច្បាស់លាស់ ព្រមទាំងជំនាញក្នុងការទំនាក់ទំនងអន្តរវប្បធម៌ជាច្រើន។ អ្នកគ្រូធ្លាប់បង្រៀនមុខវិជ្ជាជាច្រើនរួមមាន ភាសាចិនសម្រាប់អ្នកមិនទាន់ចេះសោះ (Comprehensive Chinese for Beginners), ភាសាចិនកម្រិតដំបូង (Elementary Chinese), ភាសាចិនកម្រិតមធ្យម (Intermediate Chinese), និង វគ្គត្រៀមប្រឡង HSK (HSK Exam Preparation)។

អ្នកគ្រូជឿជាក់ថា ចំណាប់អារម្មណ៍ទៅលើភាសាគឺជាគ្រូដ៏ល្អបំផុតក្នុងការរៀនភាសាចិន ដូច្នេះទើបអ្នកគ្រូផ្តោតលើការជម្រុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចង់ដឹងចង់ឮអំពីការសិក្សាភាសាជាចម្បង។ អ្នកគ្រូជួយឱ្យនិស្សិតអាចអភិវឌ្ឍជំនាញភាសាចិនបានយ៉ាងឆាប់រហ័ស តាមរយៈការរួមបញ្ចូលគ្នារវាងការអនុវត្តជាក់ស្តែង និងចំណេះដឹងមូលដ្ឋាន និងជឿជាក់ថាការរៀនភាសា មិនមែនត្រឹមតែការទទួលបានចំណេះដឹងភាសាទេ ថែមទាំងទទួលបាននូវភាពស្ទាត់ជំនាញលើសមត្ថភាពក្នុងការរៀនភាសា ប្រកបដោយប្រសិទ្ធភាពផងដែរ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៦៥៣ ចំនួនអ្នកទស្សនាពីម្សិល: ២.៥៣០
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ