navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextកម្មវិធីសិក្សា
កម្មវិធីសិក្សា
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាកម្មវិធីថ្នាក់ឧត្តមសិក្សាដែលស្មើនឹងកម្រិតទី៦នៃក្របខណ្ឌគុណវុឌ្ឍិជាតិ។ កម្មវិធីសិក្សានេះ គឺត្រូវបានរៀបចំឡើងដើម្បីអប់រំបណ្តុះបណ្តាលនិស្សិតនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងបទពិសោធនានាក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ ធុរកិច្ច សេដ្ឋកិច្ច នីតិសាស្ត្រ ពាណិជ្ជកម្មអន្តរជាតិ ធានារ៉ាប់រង គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ វិទ្យាសាស្រ្ត និងវិស្វកម្មកំព្យូទ័រ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច បច្ចេកវិទ្យាហិរញ្ញវត្ថុ និងភាសាអង់គ្លេស។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនេះ បណ្តុះបណ្តាល និស្សិត ឲ្យមានសមត្ថភាពពេញលេញគ្រប់គ្រាន់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការទទួលបានឱកាសការងារ ក្នុងស្រុក តំបន់ និងសកលលោក។
- គណនេយ្យ
- គ្រប់គ្រងធុរកិច្ច និងសហគ្រាស
- សេដ្ឋកិច្ចពាណិជ្ជកម្ម
- បច្ចេកវិទ្យាព័ត៌មានធុរកិច្ច
- វិទ្យាសាស្រ្ត និងវិស្វកម្មកំព្យូទ័រ
- វិទ្យាសាស្ត្រទិន្នន័យ
- ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
- ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ
- ហិរញ្ញវត្ថុ និងធនាគារ
- បច្ចេកវិទ្យាហិរញ្ញវត្ថុ
- ពាណិជ្ជកម្មអន្តរជាតិ
- នីតិសាស្ត្រ
- ទីផ្សារ
- គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
- គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
- ការបង្រៀនភាសាអង់គ្លេស


