www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextការប្រកួតការនិយាយជាសាធារណៈឆ្នាំ២០២៥ (វគ្គជម្រុះ)

ការប្រកួតការនិយាយជាសាធារណៈឆ្នាំ២០២៥ (វគ្គជម្រុះ)

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥

នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា បានរៀបចំវគ្គជម្រុះ សម្រាប់កម្មវិធីប្រកួតការនិយាយជាសាធារណៈប្រចាំឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកហ៊ុន ឌីណា ប្រធានផ្នែកសម្របសម្រួលភាសាបរទេស និងតំណាងឱ្យលោកថាប់ ចាន់ថន ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា បានចូលរួមជាអធិបតីប្រកាសបើកកម្មវិធីប្រកួតនេះជាផ្លូវការ និងបានផ្តាំផ្ញើឱ្យបេក្ខជន-បេក្ខនារីទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយត្រូវចង់ចាំថា ទោះបីជាទទួលបានលទ្ធផលណាក៏ដោយ ក៏ប្អូនៗអាចទទួលបាននូវបទសោធន៍ពីការប្រកួតមួយនេះ យកមករៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯង និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការប្រកួតនានានៅពេលខាងមុខ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៤៤៧ ចំនួនអ្នកទស្សនាពីម្សិល: ១.៥៧៦
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ