navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីប្រគល់ប័ណ្ណសរសើរដល់សិស្សឆ្នើមវគ្គ EAP
កម្មវិធីប្រគល់ប័ណ្ណសរសើរដល់សិស្សឆ្នើមវគ្គ EAP
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា បានរៀបចំកម្មវិធីប្រគល់ប័ណ្ណសរសើរជូនដល់និស្សិតឆ្នើម Grade A ចំនួន១២៦នាក់ នៃកម្មវិធី English for Academic Purposes (EAP) ដើម្បីជាការចូលរួមអបអរសាទរដល់សិស្សនិស្សិតឆ្នើមទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រនាពេលកន្លងមក។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក រដ្ឋ រតន: សាកលវិទ្យាការរង និងជាប្រធានសិក្សាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា និងមានការចូលរួមពីលោកព្រឹទ្ធបុរស សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតដែលកំពុងសិក្សាថ្នាក់ភាសាបរទេសគ្រប់កម្រិតចំនួន៤០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក រដ្ឋ រតនៈ សាកលវិទ្យាធិការរង និងជាប្រធានសិក្សាធិការមិនត្រឹមតែបានផ្តល់គន្លឹះនៃការសិក្សាភាសាអង់គ្លេសដែលប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានពន្យល់អំពីអត្ថប្រយោជន៍នៃការសិក្សាភាសាអង់គ្លេសសម្រាប់បំណិនទំនាក់ទំនងធុរកិច្ច ក្នុងឱកាសទីផ្សារការងារផងដែរ។