navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅnavigate_nextវគ្គហ្វឹកហ្វឺនថ្មីៗnavigate_nextការគ្រប់គ្រងចាត់ចែងចរន្តសាច់ប្រាក់ និងការវិនិយោគ
ការគ្រប់គ្រងចាត់ចែងចរន្តសាច់ប្រាក់ និងការវិនិយោគ
សិក្សា៖ ថ្ងៃទី២៧ ខែកញ្ញា រហូតដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ (រៀងរាល់ថ្ងៃសៅរ៍)
ម៉ោង៖ ៨:៣០ - ១២:០០
មាតិកា៖
- ការសិក្សាពីនិយមន័យចរន្តសាច់ប្រាក់ និងការយល់ដឹងថាតើវាមានន័យយ៉ាងដូចម្តេចចំពោះយុទ្ធសាស្រ្តនិងប្រតិបត្តិការអាជីវកម្ម
- ការផ្តល់រូបមន្តណែនាំល្អៗសម្រាប់គ្រប់គ្រងចាត់ចែងចរន្តសាច់ប្រាក់ សម្រាប់ទិសដៅផ្សេងៗក្នុងអាជីវកម្ម
- ការយល់ដឹងនូវប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្រ្តទាំងឡាយដែលជះឥទ្ធិពលលើចរន្តសាច់ប្រាក់ក្រុមហ៊ុន
- ការបង្កើតជាដំណោះស្រាយល្អៗដើម្បីឆ្លើយតបទៅនឹងកត្តាប្រឈមនានា
- ការយល់ដឹងនូវប្រភពស្វែងរកទុនហិរញ្ញវត្ថុ
- ការស្វែងរកតុល្យភាពរវាងគ្រោះហានិភ័យនិងផលចំណេញ
- ការបង្កើតឱ្យមានស្ថេរភាព និងភាពប្រាកដប្រជានៅក្នុងអាជីវកម្ម
វាគ្មិនកិត្តិយស៖ លោក ឡុង បូរិន្ទ ទីប្រឹក្សាជាន់ខ្ពស់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
រយៈពេលសិក្សា៖ ២៥ម៉ោង
តម្លៃសិក្សា៖ ២៥០ដុល្លារ / នាក់
(តម្លៃសិក្សានេះរួមបញ្ចូលទាំងឯកសារមេរៀន និងលិខិតបញ្ជាក់ការសិក្សា)
ទីតាំង៖ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
រៀបចំដោយ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
សម្រាប់ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 010 900 340, 010 900 681, 015 600 784, 070 500 622