www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅnavigate_nextវគ្គហ្វឹកហ្វឺនថ្មីៗnavigate_nextវគ្គសិក្ខាសាលាស្តីពី៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

វគ្គសិក្ខាសាលាស្តីពី៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

បន្ទាប់ពីចូលរួមវគ្គសិក្ខាសាលានេះ លោកអ្នកនឹងយល់ច្បាស់ពីធាតុផ្សំសំខាន់ៗនៅក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ និងចេះចាត់ចែងឱ្យមានប្រសិទ្ធភាពជាងមុន។ ការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អនឹងជម្រុញឱ្យមានលំនឹងជីវិតជាងមុន ប្រកបទៅដោយស្ថេរភាពនៃការរស់នៅ។

សិក្សា៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥
ម៉ោង៖ ៨:៣០ - ១២:០០

មាតិកា

  1. គន្លឹះល្អៗសម្រាប់ចាត់ចែងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពជាងមុន
  2. គន្លឹះពិសេសៗសម្រាប់ដោះស្រាយ និងកាត់បន្ថយបញ្ហា
  3. ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពក្នុងពេលបច្ចុប្បន្ន និងអនាគត
  4. ការធ្វើផែនការសម្រាប់ជីវិតក្នុងរយៈពេលវែង
  5. ការលើកទឹកចិត្ត និងការមានវិន័យសម្រាប់គ្រប់គ្រងរបៀបរស់នៅឱ្យស្របតាមស្ថានភាពហិរញ្ញវត្ថុជាក់ស្តែង
  6. របៀបសន្សំសំចៃឱ្យមានប្រសិទ្ធភាពជាងមុន

វាគ្មិនកិត្តិយស៖ លោក ឡុង បូរិន្ទ ទីប្រឹក្សាជាន់ខ្ពស់របស់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

តម្លៃសិក្សា៖ ៣៥ ដុល្លារ/នាក់ (សិក្សាដោយផ្ទាល់)

(តម្លៃខាងលើនេះរួមបញ្ចូលទាំង ឯកសារមេរៀនជា Soft copy, អាហារសម្រន់ និងE-Certificate)

រៀបចំដោយ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

សម្រាប់ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 010 900 340, 010 900 681, 015 600 784, 070 500 622

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៤ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៦៣.៧៨៦ ចំនួនអ្នកទស្សនាពីម្សិល: ២.០៧៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ