www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សហការជាមួយ និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាស្តីពី "ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ"

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សហការជាមួយ និយ័តករមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាស្តីពី "ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ"

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្នុងគោលបំណងពង្រឹងចំណេះដឹងហិរញ្ញវត្ថុដល់យុវជនជំនាន់ក្រោយ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានសហការយ៉ាងជិតស្និទ្ធជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) រៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ស្តីពី "ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ" ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីបញ្ជ្រាបការយល់ដឹងស៊ីជម្រៅទៅដល់និស្សិត AUB អំពីរបៀបរៀបចំផែនការ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អនាគតឱ្យបានជោគជ័យ។ ខ្លឹមសារសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន៖

  • ការបណ្តុះទម្លាប់សន្សំ៖ ចាប់ផ្តើមបណ្តុះទម្លាប់សន្សំ និងកត់ត្រាគ្រប់គ្រងការចំណាយឱ្យបានច្បាស់លាស់តាំងពីវ័យសិក្សា។
  • ការយល់ដឹងពីការវិនិយោគ៖ ស្វែងយល់អំពីគោលការណ៍គ្រឹះនៃការវិនិយោគក្នុងវ័យសិក្សា និងការត្រៀមខ្លួនដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថល។
  • ការបង្កើតចំណូលអកម្ម៖ ស្វែងរកមធ្យោបាយបង្កើតប្រាក់ចំណូលអកម្ម (Passive Income) តាមរយៈការវិនិយោគលើទីផ្សារមូលបត្រប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ AUB ក្នុងការបំពាក់បំប៉ននិស្សិតរបស់ខ្លួនទាំងចំណេះដឹងទ្រឹស្តី និងជំនាញហិរញ្ញវត្ថុជាក់ស្តែង ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នាពេលអនាគត។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៣.៣៧៥ ចំនួនអ្នកទស្សនាពីម្សិល: ៣.៥៩៣
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ