navigate_nextព័ត៌មានnavigate_nextថ្ងៃឈប់សម្រាកសាធារណៈ
ថ្ងៃឈប់សម្រាកសាធារណៈនៅកម្ពុជា សម្រាប់ឆ្នាំ២០២៥
០១ ខែមករា | ទិវាចូលឆ្នាំសកល |
០៧ ខែមករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
០៨ ខែមីនា | ទិវាអន្តរជាតិនារី |
១៤-១៥-១៦ ខែមេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ |
០១ ខែឧសភា | ទិវាពលកម្មអន្តរជាតិ |
១១ ខែឧសភា | ពិធីបុណ្យវិសាខបូជា |
១៤ ខែឧសភា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
១៥ ខែឧសភា | ព្រះរាជពិធីច្រត់ព្រះនង្គ័ល |
១៨ ខែមិថុនា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ |
២១-២២-២៣ ខែកញ្ញា | ពិធីបុណ្យភ្ជុំបិណ្ឌ |
២៤ ខែកញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
១៥ ខែតុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" |
២៩ ខែតុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
០៤-០៥-០៦ ខែវិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
០៩ ខែវិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
២៩ ខែធ្នូ | ទិវាសន្តិភាពនៅកម្ពុជា |
ថ្ងៃឈប់សម្រាកខាងលើ គឺយោងប្រកាសលេខ ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។