navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការបរិច្ចាគឈាម ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ជាមួយ AUB គឺជាការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស គឺជាក្តីស្រឡាញ់ចេញពីបេះដូង
ការបរិច្ចាគឈាម ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ជាមួយ AUB គឺជាការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស គឺជាក្តីស្រឡាញ់ចេញពីបេះដូង
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥
ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺបានបង្ហាញពីទឹកចិត្តនៃការស្រឡាញ់ និងជាការចូលរួមជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ក្នុងគោលបំណង គឺដើម្បីបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឱ្យយុវជន និងប្រជាពលរដ្ឋទូទៅ បានចូលរួមធ្វើសកម្មភាព ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម នៅតាមបណ្តាមន្ទីរពេទ្យនានា។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ថ្លែងក្នុងកម្មពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ជាមួយ AUB ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា យុនវជនស្ម័គ្រចិត្ត គណគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សិ-និស្សិតជាច្រើននាក់ផងដែរ។ លោកបណ្ឌិត ផុន ណារិន បន្តទៀតថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ តែងតែប្រារព្ធពិធីនេះឡើង តាមរយៈការផ្តល់ឈាម គឺបានធ្វើអំពើល្អ ការផ្តល់នូវទឹកចិត្តក្តីមេត្តា សូមចងចាំថា ការបរិច្ចាគឈាមនេះ គឺមិនប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យ នៃជំងឺមហារីកនានា ហើយមានតែគ្រាប់ឈាមនេះ គឺពីចេញខ្លួនមនុស្សយើង មិនមានរោងចក្រណាអាចផលិតបានទេ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងដែរថា កិច្ចបរិច្ចាគឈាមនេះ អាចទទួលបានអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកដែលបានបរិច្ចាគ ព្រោះថាអ្នកបរិច្ចាគឈាម អាចឲ្យដឹងពីសុខភាពរបស់ខ្លួនឯង តាមរយៈការធ្វើតេស្តឈាម និងអាចបង្ការពីហានីភ័យនៃជំងឺផ្សេងៗ ជំងឺមហារីក ជំងឺដាច់សរសែឈាម ពិសេស បង្ការពីការកក់ស្ទះប្រពន្ធឈាមនៅក្នុងខ្លួន អ្វីដែលសំខាន់ជាងនេះទៅទៀត ឈាមរបស់យើងដែលបានបរិច្ចាគ អាចក្លាយជាជំនួយការ ដល់ក្រុមគ្រួអ្នកដែលត្រូវការឈាម សម្រាប់ជួយសង្គោរះជីវិតមនុស្ស នេះគឺវប្បធម៌ដ៏ល្អរបស់ខ្មែរ គឺការជួយគ្នាទៅវិញទៅមកក្នុងសង្គម។