navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextការប្រកួតការនិយាយជាសាធារណៈឆ្នាំ២០២៦ (វគ្គផ្តាច់ព្រ័ត្រ)
ការប្រកួតការនិយាយជាសាធារណៈឆ្នាំ២០២៦ (វគ្គផ្តាច់ព្រ័ត្រ)
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា បានរៀបចំនូវកម្មវិធីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងមានការចូលរួមពីលោកសាកលវិទ្យាធិការរង និងជាប្រធានសិក្សាធិការ ព្រឹទ្ធបុរសមហាវិទ្យាល័យ លោកគ្រូ-អ្នកគ្រូ គណៈកម្មការផ្ដល់ពិន្ទុចំនួនប្រាំរូប និងប្អូនៗនិស្សិតក្នុងកម្មវិធីសិក្សាភាសាបរទេសផងដែរ ដែលធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពឱឡារិក។
កម្មវិធីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០២៦ ជាវេទិកាប្រកួតនិយាយភាសាអង់គ្លេសមួយ ដែលធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ប្អូនៗនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានចូលរួមបញ្ចេញសមត្ថភាពនិយាយជាភាសាអង់គ្លេស អភិវឌ្ឍជំនាញទំនាក់ទំនង អភិវឌ្ឍជំនាញបែបត្រិះរិះពិចារណា និងបង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈឱ្យកាន់តែប្រសើរ។
បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះកន្លងមក បេក្ខជនបីរូបត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០២៦ ដែលមានដូចជា៖
- ម្ចាស់ជ័យលាភីលេខ១៖ កញ្ញា តូច ពិសី ជានិស្សិតជំនាញ ហិរញ្ញវត្ថុ និងធនាគារ
- ម្ចាស់ជ័យលាភីលេខ២៖ កញ្ញា សុភា ខារូលីណា ជានិស្សិតជំនាញ ទីផ្សារ
- ម្ចាស់ជ័យលាភីលេខ៣៖ កញ្ញា ស្រៀង ស្រីនីត ជានិស្សិតជំនាញ គណនេយ្យ
ជំនួសមុខលោកបណ្ឌិតសាកលវិទ្យាធិការ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា សូមសម្តែងការអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងបីរូប និងបេក្ខជនទាំងអស់ដែលចូលរួមប្រកួតយ៉ាងស្អិតស្អាងមកដល់វគ្គផ្ដាច់ព្រ័ត្រ និងសង្ឃឹមថាប្អូនៗនឹងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែពូកែបន្ថែមទៀតតាមរយៈបទពិសោធន៍ដែលទទួលបានពីការប្រកួតមួយនេះ។










