www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextសិក្ខាសាលាស្តីពីការអប់រំ "ភាសាចិន និង ជំនាញវិជ្ជាជីវៈ" ក្នុងប្រទេសអាស៊ាន ឆ្នាំ២០២៥

សិក្ខាសាលាស្តីពីការអប់រំ "ភាសាចិន និង ជំនាញវិជ្ជាជីវៈ" ក្នុងប្រទេសអាស៊ាន ឆ្នាំ២០២៥

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ថាប់ ចាន់ថន ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា បានទទួលលិខិតអញ្ញើញចូលរួមក្នុងពិធីបើក សិក្ខាសាលាស្តីពីការអប់រំ "ភាសាចិន និង ជំនាញវិជ្ជាជីវៈ" ក្នុងប្រទេសអាស៊ាន ឆ្នាំ២០២៥ ក្រោមប្រធានបទ "ការបង្កើតស្តង់ដា និងការបណ្តុះធនធានទេពកោសល្យរួមគ្នា"។

សិក្ខាសាលានេះគីមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម JIANG NAN អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ឯកឧត្តម YU YUNFENG អគ្គនាយក នៃមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន-ភាសាបរទេស របស់ក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន, លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតផងដែរ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១១ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៦៣.៩១០ ចំនួនអ្នកទស្សនាពីម្សិល: ២.០៧៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ