navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីចែកសញ្ញាបត្រជូននិស្សិតដែលបានបញ្ចប់ការសិក្សាកម្មវិធីភាសាបរទេស
កម្មវិធីចែកសញ្ញាបត្រជូននិស្សិតដែលបានបញ្ចប់ការសិក្សាកម្មវិធីភាសាបរទេស
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥
នាថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា បានរៀបចំនូវកម្មវិធីប្រគល់សញ្ញាបត្រ បញ្ចប់ការសិក្សាកម្មវីធី English for Academic Purposes, General English Program, និង General Chinese Program ដល់ប្អូនៗសិស្ស-និស្សិតថ្នាក់ភាសាបរទេស ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងមានការចូលរួមពីលោកសាកលវិទ្យាធិការរង និងជាប្រធានសិក្សាធិការ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ លោកគ្រូ-អ្នកគ្រូនិងប្អូនៗនិស្សិតដែលកំពុងសិក្សាកម្មវិធីភាសាបរទេសផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតសាកលវិទ្យាធិការ បានរំលេចអំពីគុណប្រយោជន៍នៃការរៀនភាសា ជាពិសេសគឺភាសាអង់គ្លេស ដោយលោកបានគូសបញ្ជាក់អំពីសមិទ្ធផល និងបទពិសោធន៍ការងារដែលលោកទទួលបានសព្វថ្ងៃគឺដោយសារតែចំណេះជំនាញភាសាអង់គ្លេសរបស់លោកបានសិក្សារៀនសូត្រកាលពីលោកនៅជាសិស្ស-និស្សិត និងពេលដែលកំពុងបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី។