www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextការប្រកួតការនិយាយជាសាធារណៈឆ្នាំ២០២៥ (វគ្គផ្តាច់ព្រ័ត្រ)

ការប្រកួតការនិយាយជាសាធារណៈឆ្នាំ២០២៥ (វគ្គផ្តាច់ព្រ័ត្រ)

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥

នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា បានរៀបចំនូវកម្មវិធីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា និងមានការចូលរួមពីលោកសាកលវិទ្យាធិការរង និងជាប្រធានសិក្សាធិការ ព្រឹទ្ធបុរសមហាវិទ្យាល័យ លោកគ្រូ-អ្នកគ្រូ គណៈកម្មការផ្ដល់ពិន្ទុ និងប្អូនៗនិស្សិតក្នុងកម្មវិធីសិក្សាភាសាបរទេស ដែលធ្វើឱ្យកម្មវិធីនេះមានភាពសប្បាយរីករាយ។

កម្មវិធីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០២៥ ជាវេទិកាប្រកួតនិយាយភាសាអង់គ្លេសមួយ ដែលធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសដល់ប្អូនៗនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានចូលរួមបញ្ចេញសមត្ថភាពនិយាយជាភាសាអង់គ្លេស អភិវឌ្ឍជំនាញទំនាក់ទំនង អភិវឌ្ឍជំនាញបែបត្រិះរិះពិចារណា និងបង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈឱ្យកាន់តែប្រសើរ។

បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះកន្លងមក បេក្ខជនបីរូបត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតនិយាយភាសាអង់គ្លេសជាសាធារណៈប្រចាំឆ្នាំ២០២៥ ដែលមានដូចជា៖

ម្ចាស់ជ័យលាភីលេខ១៖ កញ្ញា អឿន ម៉ារ៉ូហ្សា ជានិស្សិតជំនាញ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច

ម្ចាស់ជ័យលាភីលេខ២៖ កញ្ញា ស្រី សុខាវីហ្សា ជានិស្សិតជំនាញ ហិរញ្ញវត្ថុ និងធនាគារ

ម្ចាស់ជ័យលាភីលេខ៣៖ កញ្ញា ឆុន ស្រីណាត់ ជានិស្សិតជំនាញ ហិរញ្ញវត្ថុ និងធនាគារ

ជំនួសមុខលោកបណ្ឌិតសាកលវិទ្យាធិការ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា សូមសម្តែងការអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងបីរូប និងសង្ឃឹមថាប្អូនទាំងបីរូបនឹងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងពូកែបន្ថែមទៀតតាមរយៈបទពិសោធន៍ដែលទទួលបានពីការប្រកួតមួយនេះ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៤ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៦៣.៩១៣ ចំនួនអ្នកទស្សនាពីម្សិល: ២.០៧៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ