www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextមតិស្វាគមន៍

មតិស្វាគមន៍

សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) នឹងជាពិសេស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា (FAL) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា គឺជាមហាវិទ្យាល័យភាសាដ៏មានកិត្យានុភាពបំផុតមួយ ក្នុងចំណោមមហាវិទ្យាល័យនានាដែលផ្តោតលើការធ្វើបច្ចុប្បន្នភាពដូចខាងក្រោម៖

១. ផ្តល់ជូននូវកម្មវិធីសិក្សាដូចជាថា្នក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង៖

  • ថ្នាក់បរិញ្ញាបត្រសិល្បៈ ការបង្រៀន (TEFL)
  • ថ្នាក់បរិញ្ញាបត្រសិល្បៈ ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ
  • ថ្នាក់បរិញ្ញាបត្រសិល្បៈ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
  • ថ្នាក់បរិញ្ញាបត្ររង ភាសាអង់គ្លេស (ABA)

២. ផ្តល់ជូនបន្ថែមនូវវគ្គសិក្សាខ្លីៗដូចជា៖

  • កម្មវិធីសិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ
  • កម្មវិធីសិក្សាសម្រាប់គោលបំណងជាក់លាក់
  • កម្មវិធីសិក្សាថ្នាក់ភាសាចិនទូទៅ
  • ជំនាញសរសេរប្រកបដោយប្រសិទ្ធភាព
  • កម្មវិធីភាសាអង់គ្លេសបែបពន្លឿន
  • ថ្នាក់ត្រៀមប្រឡង IELTS
  • ថ្នាក់ត្រៀមប្រឡង TOEFL
  • ថ្នាក់ភាសាឡាវបែបពន្លឿន
  • ថ្នាក់ភាសាអង់គ្លេសសម្រាប់គណនេយ្យ
  • ថ្នាក់ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
  • ថ្នាក់ភាសាអង់គ្លេសសម្រាប់ជំនាញសរសេរធុរកិច្ច
  • មូលដ្ឋានគ្រឹះសំណេរសម្រាប់ការស្រាវជ្រាវ
  • ភាសាអង់គ្លេសសម្រាប់វិជ្ជាជីវៈច្បាប់

និស្សិតអាចសិក្សាប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិយាកាសមួយដែលត្រូវបានយកចិត្តទុកដាក់ប្រកបដោយភាពរីករាយ និងកក់ក្តៅ។ មហាវិទ្យាល័យមានគ្រឿងបរិក្ខារ និងធនធានផ្សេងៗយ៉ាងសម្បូរបែបរួមមាន បំពាក់នូវបន្ទប់អនុវត្តន៍តេស្តស្តង់ដារ និងជាមជ្ឈមណ្ឌលស្វ័យសិក្សាយ៉ាងល្អប្រសើរ។ បន្ថែមពីនេះទៅទៀត សាស្ត្រាចារ្យ និងបុគ្គលិកក្នុងមហាវិទ្យាល័យយើងត្រូវបានបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញទាំងនៅក្នុង និងក្រៅប្រទេស។ សាស្ត្រាចារ្យទាំងអស់មានបទពិសោធជាច្រើនឆ្នាំក្នុងការបង្រៀន និងបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពស្របតាមទីផ្សារការងារបច្ចុប្បន្ន។

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាខិតខំអស់ពីសមត្ថភាពដើម្បីធានាថា ការសិក្សារបស់និស្សិតនៅមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា (FAL) នឹងទទួលបានបទពិសោធដែលមិនអាចខ្វះបាន។ គោលបំណងរបស់មហាវិទ្យាល័យគឺផលិតធនធាននិស្សិត ឱ្យក្លាយជាពលរដ្ឋដែលពោរពេញទៅដោយសក្តានុពល ផ្នែកភាសាបរទេស និងបំណិនការងារដែលមានសារៈសំខាន់សម្រាប់តម្រូវការក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាសង្ឃឹមថា និស្សិតនឹងរីករាយព្រមទាំងព្យាយាមក្នុងការក្រេបជញ្ជក់ចំណេះដឹង បទពិសោធពីមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសានៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិត។


សូមជូនពរនិស្សិតទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងការសិក្សា!
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៤ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧ ចំនួនអ្នកទស្សនាពីម្សិល: ១.៣៦៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ