navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextសាលាក្រោយបរិញ្ញាបត្រnavigate_nextសាររបស់នាយកសាលាក្រោយបរិញ្ញាបត្រ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍
សាររបស់នាយកសាលាក្រោយបរិញ្ញាបត្រ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍
ជូនចំពោះនិស្សិត និងអ្នកស្រាវជ្រាវទាំងអស់ជាទីរាប់អាន
សូមស្វាគមន៍មកកាន់សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា!
ក្នុងនាមជានាយកសាលាក្រោយបរិញ្ញាបត្រ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវឱកាសសិក្សា និងការស្រាវជ្រាវ ដែលយើងផ្តល់ជូននៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ.)។ ដោយខ្ញុំផ្ទាល់បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ខ្ញុំបានយល់យ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃការអប់រំ ធុរកិច្ចដែលមានលក្ខណជឿនលឿន និងការស្រាវជ្រាវ នៃសង្គម និងសេដ្ឋកិច្ចឌីជីថល ក្នុងស្រុក និងក្នុងតំបន់។
សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្តល់ជូននូវបទពិសោធន៍សិក្សាវិជ្ជាជីវៈប្រកបដោយភាពសំបូរបែប គុណភាព រួមជាមួយកម្មវិធីសិក្សាដោយផ្តោតលើការស្រាវជ្រាវ។ កម្មវិធីនីមួយៗត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដោយផ្សារភ្ជាប់នឹងឧស្សាហកម្ម ដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាទទួលបាននូវចំណេះដឹងកម្រិតខ្ពស់ និងជំនាញជាក់ស្តែង ដែលចាំបាច់សម្រាប់ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងជំនាញដែលនិស្សិតបានជ្រើសរើស។
ក្រៅពីផ្តល់ជូនការសិក្សា មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍បានប្តេជ្ញា ក្នុងការលើកកម្ពស់សង្គមពុទ្ធិ។ យើងមានមោទនភាពក្នុងការរៀបចំបោះពុម្ភទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តចំនួនពីរ គឺកាលិកបត្រស្រាវជ្រាវ និងទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តកម្ពុជា សម្រាប់ធុរកិច្ច និងប្រតិបត្តិវិជ្ជាជីវៈ ដែលផ្តល់វេទិកាសម្រាប់ អ្នកស្រាវជ្រាវ និងប្រតិបត្តិករ ក្នុងការផ្សព្វផ្សាយ និងចែករំលែកការស្រាវជ្រាវដែលមានគុណភាពខ្ពស់ និងរួមចំណែកក្នុងការកសាងចំណេះដឹងមូលដ្ឋានគ្រឹះសម្រាប់បរិបទជាតិ និងតំបន់។
យើងបានប្តេជ្ញាក្នុងការអភិវឌ្ឍអ្នកដឹកនាំនាពេលអនាគត និងការស្រាវជ្រាវប្រកបដោយផលជះ។ ខ្ញុំសូមអញ្ជើញនិស្សិតស្វែងយល់ពីកម្មវិធីសិក្សា និងការផ្តួចផ្តើមនៃការស្រាវជ្រាវ ហើយស្វែងយល់ពីរបៀបដែលសាកលវិទ្យាល័យ អាចជួយនិស្សិតឱ្យសម្រេចបាននូវភាពជោគជ័យក្នុងការសិក្សា និងអាជីព។
បណ្ឌិត នង សុខា
នាយកសាលាក្រោយបរិញ្ញាបត្រ និងប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍


