www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យពាណិជ្ជសាស្ត្រnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក សែម ឡងឌី

គ្រូបង្រៀនជាន់ខ្ពស់
បរិញ្ញបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម

លោក សែម ឡងឌី មុខងារបច្ចុប្បន្ន គ្រូបង្រៀនជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)។ លោក មានទំនួលខុសត្រូវបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)។

លោក សែម ឡងឌី មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបំពេញការងារក្នុងវិស័យធនាគារ និងវិស័យអប់រំអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ លោក បានបំពេញការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេល៥ឆ្នាំ ក្នុងមុខតំណែងជាច្រើនដូចជា ភ្នាក់ងារឥណទាន ភ្នាក់ងារសវនករ បុគ្គលិកផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ លើសពីនេះទៀត គាត់បានផ្លាស់ប្តូរមកបម្រើការងារនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) មានមុខតំណែងជាគ្រូបង្រៀននៅឆ្នាំ២០១៧ ហើយ លោកបានបង្រៀនមុខវិជ្ជាជាច្រើនពាក់ព័ន្ធងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ លោកជាគ្រូបង្រៀនជាន់ខ្ពស់នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)។

លោកទទួលបានបរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងជំនាញបង្រៀនភាសាអង់គ្លេស ពីសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត លោក មានបរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ពីសកលវិទ្យាល័យបៀលប្រាយ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២១ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២.៩១៣ ចំនួនអ្នកទស្សនាពីម្សិល: ១.២៩៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ