www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក លឹម ឌីណា

ប្រធានដេប៉ាតឺម៉ង់គណនេយ្យ និងសវនកម្ម

លោក លឹម ឌីណា កើតនៅ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៨០។

លោកបានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ជំនាញគណនេយ្យ ពី វិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០២។លោកក៏បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០១០។

គាត់បានចូលបម្រើការងារឱ្យ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងឆ្នាំ២០០២ ជា ភ្នាក់ងារឥណទាន ប្រចាំការិយាល័យស្រុកស្អាង ហើយបានផ្លាស់ប្តូរទៅជា ភ្នាក់ងារទីផ្សារ នៅក្នុងឆ្នាំ ២០០៦។ គាត់ត្រូវបានដំឡើងតំណែងជា អនុប្រធានភ្នាក់ងារទីផ្សារ នៅក្នុងឆ្នាំ២០០៨ ហើយត្រូវបានតែងតាំងជា ប្រធានភ្នាក់ងារទីផ្សារសាខាក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០១០។ បន្ទាប់មកលោកត្រូវបានផ្លាស់ប្តូរមកបម្រើការងារជា ប្រធានផ្នែកទីផ្សារ នៃ អេស៊ីលីដា ត្រេននីងសេនធ័រ ក្នុងឆ្នាំ ២០១២ និងតែងតាំងជា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ក្នុងឆ្នាំ២០១៦។ លោកបានជាប់ឆ្នោតជា ប្រតិភូគ្រូបង្រៀន ពីថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2021 ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 នៃវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ បច្ចុប្បន្នលោក ជាមានមុខតួនាទីជា ប្រធានដេប៉ាតឺម៉ង់គណនេយ្យ និងសវនកម្ម នៅ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ)។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.០៥៩ ចំនួនអ្នកទស្សនាពីម្សិល: ១.៩៥៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ