www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យពាណិជ្ជសាស្ត្រnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក កែវ រង្សី

ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជសាស្ត្រ

បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម លោក កែវ រង្សី មុខងារបច្ចុប្បន្នជា ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ ក្នុងមុខតំណែងជា ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជសាស្ត្រ លោកទទួលខុសត្រូវលើកិច្ចការក្នុង ដេប៉ាតឺម៉ង់ចំនួនបី រួមមាន ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម ដេប៉ាតឺម៉ង់គ្រប់គ្រង និង ដេប៉ាតឺម៉ង់ទីផ្សារ។

លោកបានចាប់ផ្តើមបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមន្ត្រីឥណទានបម្រើការងារនៅការិយាល័យខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០១ហើយបានបន្តបម្រើការងារជា ភ្នាក់ងារប្រាក់បញ្ញើសន្សំ នៅឆ្នាំ២០០៣។

លោកត្រូវបានដំឡើងមុខតំណែងទៅជាអ្នកគ្រប់គ្រងបម្រើការងារនៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងមុខតំណែងជាបន្តបន្ទាប់ដូចជា ជាប្រធានផ្នែកប្រាក់បញ្ញើសន្សំ ពីឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៥, ជាប្រធានផ្នែកលក់ផលិតផល-សេវាកម្ម ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១២ និង ជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកលក់ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ លោកបានផ្លាស់ប្តូរកន្លែងធ្វើការពីធនាគារ អេស៊ីលីដា ភីអិលស៊ី មកបម្រើការងារនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា(ស.ព.អ) មានមុខតំណែងជាគ្រូបង្រៀននៅក្នុងឆ្នាំ២០១៤។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១៩១ ចំនួនអ្នកទស្សនាពីម្សិល: ១.៦៩៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ