www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យពាណិជ្ជសាស្ត្រnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

លោក ប៊ុន ហឿន

គ្រូបង្រៀនជាន់ខ្ពស់
បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម

លោក ប៊ុន ហឿន ជាគ្រូបង្រៀនជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (វ.ព.អ) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យន័រតុន នៅឆ្នាំ២០០៣ ក្នុងអំឡុងពេលសិក្សាលោកបានទទួលបាននូវលិខិតសរសើរជាច្រើន។ ក្រោយមកនៅឆ្នាំ២០១៩លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកបានបញ្ចប់វគ្គសិក្សាគរុកោសល្យនៅឆ្នាំ២០០២ ដែលជាកត្តាជំរុញទឹកចិត្តលោកឲ្យស្រឡាញ់ការងារជាគ្រូបង្រៀនរហូតមកដល់សព្វថ្ងៃ។

ក្នុងបទពិសោធការងារ១៧ឆ្នាំ លោកបានធ្វើការងារក្នុងមុខតំណែងជាច្រើន ដូចជា បុគ្គលិកផ្នែកទីផ្សារ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី និងជា បុគ្គលិកជាន់ខ្ពស់ផ្នែកទីផ្សារ អនុប្រធានផ្នែកទីផ្សារ ប្រធានផ្នែកវេបសាយ និងរចនា ដែលទទួលបន្ទុកគ្រប់គ្រងលើ កិច្ចការ Digital Marketing ការរចនា និងការផលិតវីដេអូ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៤ លោកជាសមាជិកក្រុមគ្រូហ្វឹកហ្វឺន ទាំងនៅធនាគារ អេស៊ីលីដា ភីអិលស៊ី និងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

លោក ប៊ុន ហឿន ពិតជាស្រឡាញ់ចូលចិត្តការសិក្សាអប់រំណាស់។ លោកបង្រៀន និងអប់រំដល់និស្សិតចេញពីបេះដូង ដោយប្តេជ្ញាខ្ពស់ ផ្តល់នូវ ចំណេះដឹង ជំនាញវិជ្ជាជីវៈ ការបង្កើតថ្មី និងនវានុវត្ត បទពិសោធ អភិសមាចារ និងបណ្តាញទំនាក់ទំនង ដល់និស្សិត។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២០១ ចំនួនអ្នកទស្សនាពីម្សិល: ១.៦៩៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ