www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និង​ថ្នាក់​ក្រោយ​បរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យnavigate_nextសាររបស់ព្រឹទ្ធបុរសមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ

សាររបស់ព្រឹទ្ធបុរសមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ

មហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅ!

បច្ចុប្បន្ននេះពិភពលោករបស់យើងបានក្លាយទៅជាការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ការប្រកួតប្រជែងនេះមិនត្រឹមតែគិតថា ជាការប្រគួតប្រជែងក្នុងចំណោមប្រទេសប៉ុណ្ណោះទេ ក៏ថែមទាំងរវាងបុគ្គល និងបុគ្គលផងដែរ។ ដើម្បីអាចឈានដល់ការចាប់យកអាជីពដ៏ល្អប្រពៃ និងស្ថិតស្ថេរមួយ មនុស្សត្រូវតែមានចំណេះដឹងច្រើនក្នុងវិស័យការងារ អាកប្បកិរិយាល្អប្រពៃចំពោះមនុស្ស និងការងារ និងភាពរហ័សរហួនក្នុងការដោះស្រាយស្ថានភាពនៅពេលកើតមានឡើង។

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន និងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋានគ្រប់គ្រងពាណិជ្ជកម្ម ដែលជាដេប៉ាតឺម៉ង់មួយរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានយល់ពីតម្រូវការរបស់ទីផ្សារការងារពិភពលោក (ក្នុង និងក្រៅប្រទេស) សម្រាប់អ្នកសិក្សាទាំងឡាយ ដើម្បីទទួលបាននូវចំណេះ ជំនាញ និងសមត្ថភាពពិតប្រាកដ តាមរយៈការសិក្សានូវកម្មវិធីកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ មានដូចខាងក្រោម៖

ក). ថ្នាក់បរិញ្ញាបត្ររង

  1. ឯកទេស ហិរញ្ញវត្ថុ និងធនាគារ
  2. ឯកទេស គណនេយ្យ
  3. ឯកទេស ធានារ៉ាប់រង

ខ). ថ្នាក់បរិញ្ញាបត្រ

  1. មុខជំនាញ ហិរញ្ញវត្ថុ និងធនាគារ
  2. មុខជំនាញ គណនេយ្យ
  3. មុខជំនាញ គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង

ដែលត្រូវបាន និងកំពុងបង្រៀនដោយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានបញ្ចប់ការសិក្សា ទាំងក្នុង និងក្រៅប្រទេស នូវសញ្ញាបត្រថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបាន និងបានកំពុងជំរុញសិស្ស-និស្សិតឱ្យចេះគិតពិចារណារប្រកបដោយភាពច្នៃប្រឌិត និងត្រិះរិះពិចារណារប្រកបដោយវិចារណញាណផងដែរ។ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ មិនត្រឹមតែបាន និងកំពុងបង្រៀន ចំណេះដឹងពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបទពិសោធន៍ដ៏ល្អបំផុតរបស់ពួកគេពីកន្លែងធ្វើការដោយផ្អែកលើកម្មវិធីសិក្សាស្តង់ដារផងដែរ។

សិស្ស-និស្សិត អាចជ្រើសរើសកម្មវិធីសិក្សាសម្រាប់ជំនាញខាងលើណាមួយ ដើម្បីបំពេញតាមតម្រូវការ និងស្ថានភាពនីមួយៗ។ ជាងនេះទៅទៀត អ្វីដែលមិនអាចបត់បែនបានគឺតម្រូវការសម្រាប់ការប្រើប្រាស់ល្អបំផុតនៃសមត្ថភាព ទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់។

មិនត្រឹមតែលើជំនាញរឹង (Hard Skills) ប៉ុណ្ណោះទេ ប៉ុន្តែជំនាញទន់ (Soft Skills) ដែលមានដូចជាៈ ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា ការគិតប្រកបដោយការត្រិះរិះពិចារណារ ការគិតប្រកបដោយភាពច្នៃប្រឌិត ការសហការគ្នា និងការប្រាស្រ័យទាក់ទង ជាដើម។

សូមកុំស្ទាក់ស្ទើរអ្វីឡើយ និងសូមអញ្ជើញមកសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីសាកសួរព័ត៌មានសិក្សា ឬការងារផ្សេងៗ ដោយផ្ទាល់ ឬទំនាក់ទំនងតាមអាសយដ្ឋាន អគារលេខ១៣៩៧ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ: +៨៥៥ (០)២៣ ៩៩៩ ៩៤៤ / ២៣ ៩៨៦ ៩៣៧ ឬទំនាក់ទំនងដោយផ្ទាល់តាមរយៈទូរសព្ទលេខ +៨៥៥ (០)១០ ៦០០ ៨៣៣ / ១៥ ៦០០ ១៨៥ / ១៥ ៦០០ ២៥៨ ប្រអប់សំបុត្រ: ១១៤៩ សារអេឡិចត្រនិច: info@aub.edu.kh

ដោយក្តីគោរពរាប់អានអំពីខ្ញុំ

នង ភិរម្យ
ព្រឹទ្ធបុរសមហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២៣ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៥៩៤ ចំនួនអ្នកទស្សនាពីម្សិល: ៨៧៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ