www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

អ្នកស្រី ចាំង មួយស៊ាម

គ្រូបង្រៀនជាន់ខ្ពស់

អ្នកគ្រូ ចាំង មួយស៊ាម គ្រូបង្រៀនជាន់ខ្ពស់នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្តអេស៊ីលីដា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស (IFL) ដ៏ល្បីនៅកម្ពុជា។ ក្រោយមកក្នុងឆ្នាំ២០១៩ អ្នកគ្រូបានបញ្ចប់ដោយជោគជ័យនូវការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

អ្នកគ្រូ បានបម្រើការងារក្នុងវិស័យអប់រំអស់រយៈពេលជាង ១០ឆ្នាំ និងមានបទពិសោធន៍យ៉ាងច្រើនលើការបង្រៀនសិស្សដែលមានវ័យ និងសមត្ថភាពយល់ដឹងផ្សេងៗគ្នាពីគ្រប់មជ្ឈដ្ឋាន។

អ្នកគ្រូ មួយស៊ាម ជាបុគ្គលដែលផ្ដល់គុណតម្លៃខ្ពស់លើការអប់រំ។ គាត់តែងតែបង្រៀនសិស្សអស់ពីសមត្ថភាព និងចេញពីទឹកចិត្តក្នុងនាមជាគ្រូ ដើម្បីប្រាកដថាជំនាញភាសារបស់សិស្សគាត់ទទួលភាពរីកចម្រើន។ អ្នកគ្រូជឿជាក់យ៉ាងមុតមាំថា ការបង្រៀនភាសាអង់គ្លេសគឺមិនគួរផ្តោតតែទៅលើ ABC មួយមុខទេ ព្រោះការប្រើប្រាស់ភាសាឱ្យបានល្អគឺមានធាតុផ្សំច្រើនទៀត ហើយសិស្សទាំងឡាយសមនឹងទទួលបានការយកចិត្តទុកដាក់លើភាពរីកចម្រើននៃចំណេះដឹងភាសារបស់ពួកគាត់ ជាជាងលទ្ធផលនៃការប្រឡង។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២៧ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៣៤៨ ចំនួនអ្នកទស្សនាពីម្សិល: ១.៧០៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ