navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ
លោក ហ៊ុន ឌីណា
ប្រធានផ្នែកសម្របសម្រួលកម្មវិធីភាសាបរទេស នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ការបង្រៀន និងអនុបណ្ឌិតជំនាញអភិវឌ្ឍន៍ និងគ្រប់គ្រងកម្រិតឧត្តមសិក្សា
មានមុខងារជាប្រធានផ្នែកសម្របសម្រួលកម្មវិធីភាសាបរទេស លោក ហ៊ុន ឌីណា មានតួនាទីចំបងដូចជា រៀបចំកាលវិភាគ កម្មវិធីសិក្សា រៀបចំសៀវភៅសិក្សាគោល ការប្រកួតប្រជែងនានា សម្របសម្រួល និងត្រួតពិនិត្យការបង្រៀនរបស់គ្រូបង្រៀនពេញម៉ោង និង គ្រូបង្រៀនវេលាការ និងកម្មវិធីភាសាបរទេស (ចិន និងអង់គ្លេស)។
ដោយសារតែស្រឡាញ់ និងចូលចិត្តចែករំលែកចំណេះដឹងភាសាអង់គ្លេស ឌីណា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំ ជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេស ពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១២ និងថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ២០១៩ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកក៏បានសម្រេចចិត្តធ្វើការក្នងវិស័យអប់រំរហូតមកដល់បច្ចុប្បន្ន។ ក្រៅពីធ្វើការផ្នែកគ្រប់គ្រង់ លោកក៏នៅតែបន្តអភិវឌ្ឍវិជ្ជាជីវៈជាគ្រូបង្រៀន និងចែករំលែកចំណេះដឹងភាសាបរទេសទៅកាន់សិស្សនិស្សិតគ្រប់កម្រិតនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាផងដែរ។ មុនពេលបម្រើការជាបុគ្គលិកពេញម៉ោងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា លោកក៏មានបទពិសោធន៍បង្រៀននៅតាមសាលាឯកជន និងរដ្ឋមួយចំនួនផងដែរ ដូចជានៅសាលាអន្តរជាតិ ខេម-អាស៊ាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថាន អ៊ីអិលធី ។ល។
លោកតែងតែប្រកាន់នូវទស្សនៈថា មានតែការអប់រំតែមួយគត់ដែលអាចប្រែក្លាយប្រទេសជាតិ និងសង្គមឱ្យមានភាពរុងរឿង និងសុខុដុមរម្យនាបាន។