navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

កញ្ញា Luo Yuan
គ្រូភាសាចិន
កញ្ញា Luo Yuan បានបញ្ចប់ការសិក្សាទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ឧត្តមសិក្សាផ្នែកអប់រំភាសាចិនអន្តរជាតិ ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិតលើការស្រាវជ្រាវផ្តោតអំពីទំនាក់ទំនងអន្តរវប្បធម៌។ គាត់ទទួលបាន វិញ្ញាបនបត្រជាគ្រូបង្រៀនភាសាចិនសម្រាប់អ្នកសិក្សាដែលនិយាយភាសាផ្សេងៗ (Certificate for Teachers of Chinese to Speakers of Other Languages)។ បទពិសោធបង្រៀនរបស់គាត់ផ្តោតជាចម្បងលើវគ្គសិក្សាភាសាចិនកម្រិតដំបូង កម្រិតខ្ពស់ និងការអភិវឌ្ឍជំនាញតាមកម្មវិធីសិក្សា។ គាត់តែងតែទទួលយកវិធីសាស្រ្តបង្រៀនបែបអន្តរកម្មដូចជា ផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រូនិងសិស្ស សកម្មភាពជាក្រុម និងការបង្រៀនសិស្សឱ្យចេះស្វែងរកជំនួយសិក្សាពីគ្រប់ផ្នែក។ លើសពីនេះ កញ្ញា Luo ផ្តល់វគ្គបណ្តុះបណ្តាលវប្បធម៌ ដើម្បីបង្កើនការយល់ដឹង ចំណាប់អារម្មណ៍របស់និស្សិតលើភាសា និងវប្បធម៌ចិនផងដែរ។ ក្នុងការបង្រៀន គាត់រក្សាអាកប្បកិរិយាសុទិដ្ឋិនិយម និងលើកទឹកចិត្តសិស្សជានិច្ច ដោយគាត់ជឿជាក់ថា នេះជាវិធីសាស្រ្តដែលជំរុញឱ្យសិស្សខិតខំប្រឹងប្រែងសិក្សា។