navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

កញ្ញា Liu Yuyao
គ្រូភាសាចិន
កញ្ញា Liu Yuyao ជាគ្រូបង្រៀនភាសាចិនម្នាក់ដែលត្រូវបានណែនាំមកបង្រៀននៅមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ គាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកបង្រៀនភាសាចិនជាភាសាអន្តរជាតិ។ គាត់ធ្លាប់បានបង្រៀននៅវិទ្យាល័យ Sudo Girl's ប្រទេសកូរ៉េ និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ ការស្រាវជ្រាវសំខាន់ៗរបស់គាត់ផ្តោតលើទ្រឹស្ដី និងការអនុវត្តការអប់រំភាសាចិនអន្តរជាតិ ដោយផ្តោតលើការប្រៀបធៀបរវាងវិធីសាស្រ្តបង្រៀនភាសាចិន និងភាសាបរទេសផ្សេងទៀត។ កញ្ញា Liu មានមូលដ្ឋានគ្រឹះដ៏រឹងមាំ ជំនាញសិក្សា បទពិសោធជាក់ស្តែង និងជំនាញទំនាក់ទំនងអន្តរវប្បធម៌។ វគ្គសិក្សាដែលគាត់បានបង្រៀនអ្នកសិក្សាភាសាចិនរួមមាន កម្រិតដំបូង កម្រិតបឋម កម្រិតមធ្យម និងការរៀបចំតេស្តប្រឡង HSK ។ គាត់បានសង្កត់ធ្ងន់លើការជំរុញឱ្យសិស្សមានចំណាប់អារម្មណ៍ក្នុងការសិក្សា ដោយបង្កើតភាពរីករាយក្នុងការសិក្សាភាសាចិន និងបញ្ចូលការអនុវត្តចំណេះដឹងថ្នាក់មូលដ្ឋាន ដើម្បីជួយសិស្សឱ្យចេះជំនាញភាសាចិនយ៉ាងឆាប់រហ័ស។