navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextគណៈគ្រប់គ្រង និងសាស្ត្រាចារ្យ

កញ្ញា Huang Yan
គ្រូភាសាចិន
អ្នកគ្រូ Huang Yan ជាគ្រូបង្រៀនភាសាចិនដែលមានកេរ្តិ៍ឈ្មោះម្នាក់ នៅក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ អ្នកគ្រូបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀនភាសាចិនជាភាសាអន្តរជាតិ។
ក្នុងរយៈពេលមួយឆ្នាំមកនេះ អ្នកគ្រូបានបង្រៀននិស្សិតកម្ពុជាជាច្រើននាក់ឱ្យប្រឡងជាប់ HSK។ អ្នកគ្រូមានមូលដ្ឋានទ្រឹស្តី បទពិសោធន៍សិក្សា និងការបង្រៀនភាសាចិនច្បាស់លាស់ ព្រមទាំងជំនាញក្នុងការទំនាក់ទំនងអន្តរវប្បធម៌ដ៏ល្អជាមួយសិស្ស-និស្សិត និងបុគ្គលិករួមការងារ។
បច្ចុប្បន្នអ្នកគ្រូកំពុងបង្រៀនភាសាចិនកម្រិតដំបូងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ហើយអ្នកគ្រូតែងតែបង្រៀនសិស្ស-និស្សិតប្រកបដោយការយកចិត្តទុកដាក់ និងការអត់ធ្មត់ ដើម្បីជួយឱ្យសិស្ស-និស្សិតទទួលបាននូវមូលដ្ឋានភាសាចិនច្បាស់លាស់ បណ្តុះចំណាប់អារម្មណ៍នៃការរៀនភាសាចិន និងជួយដល់សិស្ស-និស្សិតឱ្យទទួលបាននូវចំណេះជំនាញភាសាចិនឆាប់រហ័សផងដែរ។

