navigate_nextសេវាកម្មnavigate_nextការស្រាវជ្រាវ និងនវានុវត្តន៍navigate_nextកាលិកបត្រស្រាវជ្រាវ (ARS)navigate_nextអំពី ARS
អំពី ARS
កាលិកបត្រស្រាវជ្រាវ គឺជាបណ្តុំនៃអត្ថបទស្រាវជ្រាវ ទាំងការស្រាវជ្រាវមូលដ្ឋាន និងការស្រាវជ្រាវអនុវត្ត។ កាលិកបត្រស្រាវជ្រាវ មានបំណងចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលការសិក្សា ដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម ទីផ្សារ ហិរញ្ញាវត្ថុ ធនាគារ សេដ្ឋកិច្ច គ្រប់គ្រង និងបច្ចេកវិទ្យាជាដើម។ ដូច្នេះហើយ កាលិកបត្រស្រាវជ្រាវ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងអ្នកបង្កើតគោលនយោបាយ, អ្នករៀបចំផែនការ, ធនាគារិក, សហគ្រិន, សាស្រ្ដាចារ្យ, និស្សិត និងអ្នកស្រាវជ្រាវ ក្នុងការលើកម្ពស់នៃការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា សម្រាប់ការស្រាវជ្រាវដោយផ្អែកលើអំណះអំណាង ដើម្បីបង្កើនចំណេះដឹង, ការបង្កើតគោលនយោបាយ និងការគ្រប់គ្រង និងការច្នៃប្រឌិតទៅលើគម្រាង នៃបញ្ហានាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះទៅទៀត កាលិកបត្រស្រាវជ្រាវ ក៏បានគាំទ្រ ទៅលើចក្ខុវិស័យ បេសសកម្ម នៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ដ អេស៊ីលីដា ផងដែរ។
កាលិកបត្រស្រាវជ្រាវ ស្វាគមន៍នូវរាល់អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រដើម វិវេចនាអត្ថបទ និងសៀវភៅដែលសំយោគពីអ្នកនិពន្ធទាំងក្នុងស្រុក និងអន្ដរជាតិ។ កាលិកបត្រស្រាវជ្រាវ ផ្ដោតលើប្រធានបទដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម ទីផ្សារ ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ICT ក្នុងវិស័យអប់រំ បណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ច្បាប់ពាណិជ្ជកម្ម ធានារ៉ាប់រង អាជីវកម្មបែបឌីជីថល សហគ្រិនភាព និងអាជីវកម្មបែបនវានុវត្តន៍។