www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជាមួយកំណើននិស្សិតផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងក្លា

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជាមួយកំណើននិស្សិតផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងក្លា

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ សម្រាប់និស្សិតជំនាន់ទី ១០ ក្នុងបរិយាកាសដ៏រំភើប រីករាយ។ ការបើកទំព័រឆ្នាំសិក្សាថ្មីនេះ បានឆ្លុះបញ្ចាំងពីសន្ទុះនៃកំណើននិស្សិតសិក្សាលើជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធហិរញ្ញវត្ថុ ឥណទាន និងការទូទាត់តាមប្រព័ន្ធឌីជីថល។

កំណើននិស្សិត និងតម្រូវការទីផ្សារការងារ

ក្នុងពិធីបើកបវេសនកាលនេះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា សម្រាប់និស្សិតជំនាន់ទី ១០ ឆ្នាំសិក្សា ២០២៥-២០២៦ នេះ មាននិស្សិតមកសិក្សាសរុបចំនួន ១,៧៦៦ នាក់ ដែលក្នុងនោះមាននិស្សិតស្រីរហូតដល់ ៩៣០ នាក់

កំណើនដ៏ខ្ពស់នេះសបញ្ជាក់ឱ្យឃើញពីតម្រូវការខ្ពស់លើការអប់រំ និងការស្រាវជ្រាវលើមុខវិជ្ជាធុរកិច្ច ហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ លោកបណ្ឌិតបានបញ្ជាក់ថា ការសម្រេចចិត្តសិក្សាលើជំនាញទាំងនេះ គឺជាការបើកផ្លូវទៅរកឱកាសការងារដ៏សម្បូរបែប ដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចជាតិជាតួអង្គរួម។

គុណភាពអប់រំកម្រិតអន្តរជាតិ

ដោយទទួលបានសេចក្តីទុកចិត្តលើកម្រិតគុណភាពអប់រំខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាសមាជិករបស់ ASEAN University Network Quality Assurance (AUN-QA)។ បច្ចុប្បន្ន សាកលវិទ្យាល័យមាន៖

  • ដៃគូសហការ៖ ជិត ១០០ ស្ថាប័ន មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិ។
  • បណ្ដាញសកល៖ ជាសមាជិកនៃ Asia-Pacific Education Membership ដែលមានសាកលវិទ្យាល័យចំនួន ២៧៥ មកពី ២៦ ប្រទេសជុំវិញពិភពលោក។

កម្មវិធីសិក្សាដ៏សម្បូរបែប និងទំនើប

ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល សាកលវិទ្យាល័យបានដាក់ចេញនូវកម្មវិធីសិក្សាជាច្រើនដូចជា៖

  • ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៖ ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)។
  • ធុរកិច្ច និងសេដ្ឋកិច្ច៖ គណនេយ្យ, ទីផ្សារ, សេដ្ឋកិច្ចពាណិជ្ជកម្ម, គ្រប់គ្រងធុរកិច្ច និងសហគ្រាស, ពាណិជ្ជកម្មអន្តរជាតិ។
  • បច្ចេកវិទ្យា និងទិន្នន័យ៖ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច, វិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ, វិទ្យាសាស្ត្រទិន្នន័យ (Data Science)។
  • ភាសា និងជំនាញទន់៖ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ, ការបង្រៀនភាសាអង់គ្លេស (TESOL)។
  • ជំនាញឯកទេសផ្សេងៗ៖ នីតិសាស្ត្រ, គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ។

មោទនភាពបំផុតនោះគឺ និស្សិតដែលបញ្ចប់ការសិក្សាពី AUB មានអត្រាការងារធ្វើខ្ពស់រហូតដល់ ៩២.៦% ដែលនេះជាសក្ខីភាពបញ្ជាក់ពីគុណភាពបណ្ដុះបណ្ដាលដែលទីផ្សារការងារជឿទុកចិត្ត។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៤ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៨៥១ ចំនួនអ្នកទស្សនាពីម្សិល: ២.០៥០
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ