navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) និងធនាគារ វីង (ខេមបូឌា) ភីអិលស៊ី បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) និងធនាគារ វីង (ខេមបូឌា) ភីអិលស៊ី បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (ACLEDA University of Business) មានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញនិស្សិតឆ្នើមពីររូប៖
ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥៖ ដើម្បីពង្រឹងគុណភាពធនធានមនុស្ស និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) និងធនាគារ វីង (ខេមបូឌា) ភីអិលស៊ី បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ។ កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ មានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍជំនាញ និង ការត្រៀមខ្លួនសម្រាប់អាជីពការងារ របស់និស្សិតកម្ពុជា។
តាមរយៈអនុស្សរណៈនេះ គ្រឹះស្ថានទាំងពីរនឹងធ្វើការរួមគ្នាដើម្បី៖
- ផ្តល់ឱកាសការងារ និងកម្មសិក្សា៖ ផ្តល់ផ្លូវដល់និស្សិត AUB ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងនៅធនាគារ វីង ជួយឲ្យពួកគេយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសការងារពិតប្រាកដ។
- អភិវឌ្ឍជំនាញវិជ្ជាជីវៈ៖ រៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងវគ្គចែករំលែកចំណេះដឹងពីអ្នកជំនាញ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងជំនាញទន់របស់និស្សិតឲ្យកាន់តែរឹងមាំ។
- ពង្រីកការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ៖ លើកទឹកចិត្តឲ្យមានការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីឲ្យនិស្សិតកាន់តែយល់ដឹង និងទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើប។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការកសាង អនាគតធនធានយុវជនកម្ពុជា ប្រកបដោយគុណភាព និងសក្តានុពលខ្ពស់ស្របតាមតម្រូវការទីផ្សារ។