navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសូមអបអរសាទរយុវនិស្សិត AUB ដែលបង្កើតនិម្មិតកម្មនៅពិធីពានរង្វាន់ថាមពលយុវជនអាស៊ាន ២០២៥
សូមអបអរសាទរយុវនិស្សិត AUB ដែលបង្កើតនិម្មិតកម្មនៅពិធីពានរង្វាន់ថាមពលយុវជនអាស៊ាន ២០២៥
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (ACLEDA University of Business) មានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញនិស្សិតឆ្នើមពីររូប៖
- លោក តូច ឥនសុភា (និស្សិតវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ) និង
- កញ្ញា ឈិត ហេឡែន (និស្សិតបច្ចេកវិទ្យាព័ត៌មានធុរកិច្ច)
ដែលបានជោគជ័យក្នុងការជ្រើសរើសចូលរួមក្នុងកម្មវិធី ASEAN Energy Youth Awards លើកទី៥ (AEYA 2025) ដែលបានប្រព្រឹត្តទៅនៅ សាលសន្និបាត Borneo Convention Centre Kuching (BCCK) រដ្ឋសារាវ៉ាក់ ប្រទេសម៉ាឡេស៊ី ក្នុងវេទិកា SAREF 4.0 នៅថ្ងៃទី៣–៤ ខែកញ្ញា ឆ្នាំ២០២៥។
ការចូលរួមរបស់និស្សិតទាំងពីរនេះជាការបង្ហាញយ៉ាងច្បាស់ពីស្មារតី AEYA ដែលមានគោលបំណងជំរុញការច្នៃប្រឌិត និងការចូលរួមរបស់យុវជនក្នុងវិស័យ ថាមពលបៃតង និង ថាមពលកកើតឡើងវិញ ដើម្បីចូលរួមបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ាន។
សាកលវិទ្យាល័យសូមអបអរសាទរនិស្សិតទាំងពីរ ដែលបានបង្ហាញពី៖
- គំនិតច្នៃប្រឌិតថ្មីៗ
- ការសហការជាសកល និង
- សមត្ថភាពក្នុងការដឹកនាំការផ្លាស់ប្តូរផ្នែកថាមពល។