www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចុះហត្ថលេខាកិច្ចព្រមព្រៀងយោគយល់គ្នាជាមួយ ក្រុមហ៊ុន ដ្យាយអិនហ្វូខឹស ឯ.ក ដើម្បីពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងអនាគតតាមរយៈប្រព័ន្ធ MAQSU ERP

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ចុះហត្ថលេខាកិច្ចព្រមព្រៀងយោគយល់គ្នាជាមួយ ក្រុមហ៊ុន ដ្យាយអិនហ្វូខឹស ឯ.ក ដើម្បីពង្រឹងសមត្ថភាពអ្នកគ្រប់គ្រងអនាគតតាមរយៈប្រព័ន្ធ MAQSU ERP

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

ភ្នំពេញ,ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ – មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាយ៉ាងផ្លូវការជាមួយ ក្រុមហ៊ុន ដ្យាយអិនហ្វូខឹស ឯ.ក (GiantFocus Co., Ltd.)។

កិច្ចសហប្រតិបត្តិការនេះមានគោលបំណងចម្បងក្នុងការផ្តល់សេវាកម្មហ្វឹកហ្វឺន និងបណ្តុះបណ្តាលជាមួយប្រព័ន្ធគ្រប់គ្រង MAQSU ERP ដោយក្រុមហ៊ុន ដ្យាយអិនហ្វូខឹស ឯ.ក ដែលជាប្រព័ន្ធទំនើបដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម។ តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងធ្វើការសហការយ៉ាងជិតស្និទ្ធដើម្បីរៀបចំកម្មវិធីវគ្គហ្វឹកហ្វឺន និងសិក្ខាសាលាជាក់ស្តែងដល់និស្សិត បុគ្គលិក និងសហគ្រិន។

កិច្ចព្រមព្រៀងនេះ មិនត្រឹមតែជាការចុះហត្ថលេខាប៉ុណ្ណោះទេ,ប៉ុន្តែវាជាជំហានយ៉ាងមានសារៈសំខាន់ក្នុងការតភ្ជាប់គំនិតទ្រឹស្តីអប់រំជាមួយនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារដោយធានាថានិស្សិត AUB នឹងមានជំនាញ និងព័ត៌មានថ្មីៗ សម្រាប់ការងារនាពេលអនាគត។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១១ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៣៣៤ ចំនួនអ្នកទស្សនាពីម្សិល: ២.៧២៧
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ