www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextការស្រាវជ្រាវ និងនវានុវត្តន៍navigate_nextទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជា សម្រាប់ធុរកិច្ច និងប្រតិបត្តិវិជ្ជាជីវ (CJBPP)navigate_nextអំពី CJBPP

អំពី CJBPP

ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ដកម្ពុជាសម្រាប់ធុរកិច្ច និងប្រតិបត្តិវិជ្ជាជីវៈ (ទ.ស.ធ.វ) គឺជាបណ្តុំនៃអត្ថបទស្រាវជ្រាវ ទាំងការស្រាវជ្រាវមូលដ្ឋាន និងការស្រាវជ្រាវអនុវត្ត ដែលបានឆ្លងកាត់អ្នកត្រួតពិនិត្យ និងវាយតម្លៃដែលមិនស្គាល់អត្តសញ្ញាណ២រូប។ (ទ.ស.ធ.វ) មានគោលបំណងក្នុងការបណ្ដុះបណ្ដាលការសិក្សា និងសហគមន៍ប្រកបដោយវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងនៅតាមតំបន់។ ដូច្នេះហើយ (ទ.ស.ធ.វ) គឺត្រូវបានបង្កើតឡើងក្នុងការបណ្ដុះបណ្ដាលចំណេះដឹង និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកមានចំណេះដឹងខ្ពស់ អ្នកជំនាញ អ្នកបង្កើតគោលនយោបាយ ធនាគារិក សហគ្រិន និសិ្សតទើបបញ្ចប់ការសិក្សា និងសាស្រ្ដាចារ្យ។

(ទ.ស.ធ.វ) ស្វាគមន៍នូវរាល់អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រដើម វិវេចនាអត្ថបទ និងសៀវភៅដែលសំយោគពីអ្នកនិពន្ធទាំងក្នុងស្រុក និងអន្ដរជាតិ។ (ទ.ស.ធ.វ) ផ្ដោតលើប្រធានបទដែលពាក់ព័ន្ធនឹងពាណិជ្ជកម្ម ទីផ្សារ ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ICT ក្នុងវិស័យអប់រំ បណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ច្បាប់ពាណិជ្ជកម្ម ធានារ៉ាប់រង អាជីវកម្មបែបឌីជីថល សហគ្រិនភាព និងអាជីវកម្មបែបនវានុវត្តន៍។

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៣៨ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៥៤៤ ចំនួនអ្នកទស្សនាពីម្សិល: ១.០១៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ